• 2018-09-26 07:30:38
  • ព័ត៌មាន

Messi, Zidane, Griezmann នៅក្នុង​ចំណោម​​មុខ​សញ្ញា Beckham ចង់​នាំ​មក​ក្លឹប​ថ្មី

  • 2018-09-26 07:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham ចង់​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​លីគ​កំពូល​អាមេរិក Major League Soccer  ជាមួយ​នឹង​ក្រុម​ថ្មី​របស់​ខ្លួន​ឈ្មោះ​ថា Inter Miami ដែល​ត្រៀម​ចូលរួម​លីគ​នៅ​ឆ្នាំ​២០២០។

ចាប់​ផ្ដើម​ដំបូង គេ​ចង់​ប្រមូល​ផ្ដុំ​​ក្រុម​មួយ​ដែល​​លាយ​​លំ​ជាមួយ​តារា​បាល់ទាត់​កម្រិត​ខ្ពស់​​មក​ពី​ជុំ​វិញ​ពិភពលោក។ វា​ជា​​​ការ​ប្រមូល​ផ្ដុំ​កញ្ចុំ​ផ្កាយ​ ដែល Beckham ចង់​បង្កើត​ក្នុង​ក្រុម​របស់​គេ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Florida។

ទោះបី​ជា​ក្លឹប Inter Miami មិន​ទាន់​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សម្រាប់​កីឡាករ​ក្ដី​ ប៉ុន្តែ​អតីត​ជម្រើស​ជាតិ​អង់គ្លេស​​បាន​រៀបចំ​ផែនការ​មេ​រួចរាល់​​សម្រាប់​កីឡាករ។ "ខ្ញុំ​ចង់​បង្កើត​ក្រុម​​ធំ​ជាង​គេ​មួយ​ក្នុង​សហរដ្ឋអាមេរិក ដូច្នេះ​ពួក​យើង​ត្រូវ​ទាក់​យក​កីឡាករ​ល្អ​ៗ​មក​ខ្លះ​" សម្ដី Beckham។

Messi និង Antoine Griezmann ធ្លាប់​និយាយ​ដូច​គ្នា​ថា ប្រសិន Beckham ត្រូវ​ការ​​នៅ​ពេល​អនាគត ពួកគេ​នឹង​ទៅ​លេង​ឲ្យ។ នៅ​មាន​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ Beckham ​មាន​បំណង​ចង់​នាំ​មក​ចូល​ក្លឹប​ថ្មី ក្នុង​នោះ​មាន Cristiano Ronaldo, Wayne Rooney, Nani, Antonio Valencia , Zlatan Ibrahimovic,​Falcao និង​អ្នក​ចាត់​ការ Zidane ជា​ដើម៕ ​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់