• 2018-09-25 09:23:23
  • បាល់ទាត់

ក្រសួង​ការពារ​ជាតិ អាច​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ ប៉ះ​អគ្គិសនី​ប្រកួត​បិទ​លីគ

  • 2018-09-25 09:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ ​មិន​ឈ្នះ​ទាល់​តែ​សោះ ​នៅ​៣​ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ​កម្ពុជា ​ក្រោយ​ពី​ក្រុម​មួយ​នេះ អវត្តមាន​គ្រូ​បង្វឹក ភា សុភក្ត្រា បញ្ជា​លើ​ទីលាន​និង​អស់​ឱកាស​ប្រជែង​ពាន​លីគ​កំពូល​កម្ពុជា​ទៅ។

យ៉ាងណាមិញ ​ការ​មិន​ឈ្នះ​នេះ​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​នោះ​ទេ ​ពោល​គឺ​ក្រុម​ទ័ព​កំពុង​ផ្ដោត​សំខាន់​ខ្លាំង ​ក្នុង​ការ​យក​ពាន​រង្វាន់ Hun Sen Cup ​វិញ ​ដែល​ពួកគេ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ។ ​លោក ភា សុភក្ត្រា ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​លោក​នឹង​ផ្ដោត​ខ្លាំង​លើ​ពាន Cup ​វិញ ​ព្រោះ​ក្រុម​អស់​ឱកាស​លើក​ពាន​លីគ ​តាំង​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​មក​ម្ល៉េះ។ ដើម្បី​ជា​ការ​ត្រៀម​ឱ្យ​បាន​ល្អ ​លោក​តែងតែ​ដាក់​កីឡាករ​ខ្មែរ​សំខាន់​ៗ ​ឱ្យ​បាន​លេង​ជា​និច្ច​នៅ​តាម​តំបន់​ទាំង​អស់ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ ​ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​លេង​យល់​ចិត្ត​គ្នា​ជាមួយ​សមាជិក​ក្រុម​ដទៃ។ ដូច្នេះ​ហើយ ការ​ប្រកួត​ចុង​ក្រោយ​បិទ​លីគ​នៅ​សប្ដាហ៍​នេះ ​ក្រសួង​ការពារ​ជាតិ​ក៏​មាន​គម្រោង​ដាក់​កីឡាករ​ខ្មែរ សុទ្ធ​ចូល​លេង​តែ​ម្ដង ដើម្បី​តេស្ដ​មើល​សមត្ថភាព​ក្រុម​ថា​នៅ​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​ខ្លះ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Hun Sen Cup ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដោយ​ក្រសួង​ការពារ​ជាតិ ​នឹង​តតាំង​ជាមួយ​ក្រុម​ប៉ូលិស។ ​លោក ភា សុភក្ត្រា ​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ទេ ប៉ុន្តែ​ក៏​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់