• 2018-09-24 09:10:51
  • កីឡា​ផ្សេង​ៗ

ក្លឹប​​នាគរាជ​​កំពង់​ចាម​ជោគជ័យ​ជាង​គេ​ពី​ការ​ប្រកួត​ហែល​ទឹក​សម្តេច​​ ស ខេង ឆ្នាំ​នេះ

  • 2018-09-24 09:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ហែល​ទឹក​ពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម​ ស ខេង លើក​ទី​៥ បាន​បញ្ចប់​កាល​​ម៉ោង ១២​ថ្ងៃ​ត្រង់​នេះ បន្ទាប់​ពី​​បើក​​ការ​ប្រកួត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​ក្លឹប​នាគរាជ​ខេត្ត​កំពង់​ចាម​ និង ក្រសួងមហាផ្ទៃ ដណ្ដើម​បាន​មេដាយ​មាស​ច្រើន​ដូចគ្នា​។

សកម្មភាព​ប្រកួត​ព្រឹកមិញនេះ

​​បើ​តាម​របាយ​ការណ៍​រៀប​ចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​កីឡា​ការិនី​ចំនួន ៨៧ នាក់​ចូល​រួម និង​​​មាន​វិញ្ញាសា​សរុប​ចំនួន ១៧ ដែល​ក្នុង​នោះ​មាន​ក្លឹប​​ និង​សមាគម​ហែល​ទឹក​​ចំនួន ៧ ចូល​រួម។ ក្រោយ​ពេល​ដំណើរ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​​ ជា​លទ្ធផល​ឃើញ​ថា ក្លឹប សមាគម​ដែល​ដណ្ដើម​បាន​មេដាយ​មាស​គឺ​​ក្លឹប​នាគរាជ​ខេត្ត​កំពង់​ចាម​ដណ្ដើម​បាន​មេដាយ​មាស​៤គ្រឿង​មេដាយ​ ប្រាក់​៤គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង។

ចំណែក​ក្រសួង​មហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​មាស ៤គ្រឿង​មេដាយ​ប្រាក់​២​គ្រឿង​ និង​មេដាយ​សំរឹទ្ធ ៥គ្រឿង។ ស្រប​ពេល​ក្រសួង​សាធារណ​ការណ៍ និង​ដឹកជញ្ជូន​​បាន​មេដាយ​មាស​៣គ្រឿង ប្រាក់ ៤គ្រឿង និង​សំរឹទ្ធ​២គ្រឿង និង​សាលា​​​ខេនរីដ​អន្តរជាតិ​​សិង្ហបុរី​​​ដណ្ដើម​បាន​មេដាយ​មាស ៣គ្រឿង ។ សម្រាប់​ក្រសួង​ព័ត៌មាន ទទួល​បាន​មេដាយ​មាស ២ ប្រាក់១ សំរឹទ្ធ ១ រីឯ​ក្រសួង​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ទទួល​បាន​មេដាយ​ប្រាក់ ៤ សំរឹទ្ធ ២ គ្រឿង និង​​ មច្ឆា​នុប ​ទទួល​បាន​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ ៤ គ្រឿង។

​​​ព្រឹត្តិការណ៍​​ប្រកួត​ហែល​ទឹក​ពាន​សម្ដេច​ក្រឡា​ហោម​ ស ខេង លើក​ទី​៥ ​ត្រូវ​បាន​បែង​ចែក​ជា ៥ កម្រិត​អាយុ​គឺ​កម្រិតទី១ កុមារា-កុមារី មាន​អាយុ​ក្រោម​៨ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ប្រកួត កម្រិត​ទី​២ កុមារា-កុមារី អាយុ​ក្រោម១២​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ប្រកួត​ កម្រិតទី៣ កុមារា-កុមារី អាយុ​ក្រោម​១៨​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ប្រកួត កម្រិតទី៤ ក្រុម​កីឡាករ-កីឡា​ការិនី​ជម្រើស​ជាតិ និង​កម្រិតទី៥ ក្រុម​ឡាករ-កីឡាការិនី​ជន​ពិការ។ សម្រាប់​​កីឡាករ-កីឡា​ការិនី ម្នាក់​ៗ​អាច​មាន​សិទ្ធិ​ប្រកួត​បាន​ចំនួន២វិញ្ញាសា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់