• 2018-09-24 07:19:34
  • កីឡា​ផ្សេង​ៗ

សូហ្វតេន្នីស​កម្ពុជា​មិន​សង្ឃឹម​ ១០០% ការពារ​ជើង​ឯក​អាស៊ីអាគ្នេយ៍២០១៨ ព្រោះ​...

  • 2018-09-24 07:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​សូហ្វេតេន្នីស​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​​ Sea Sotf tennis championship 2018 នៅ​ទឹក​ដី​ប្រទេស​ហ្វីលីពីន​នៅ​ដើម​ខែ​​ក្រោយ​ ជា​មួយ​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​ជើង​ឯក។

ឯក​ឧត្ដម ជា​ ប៊ុនហេង

​ព្រឹត្តិការណ៍ Sea Sotf tennis championship 2018 នឹង​ចាប់​ផ្ដើម​ចន្លោះ​ពី​​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៧ ​​នៅ​ទី​ក្រុង ម៉ានីឡា ប្រទេស​ហ្វីលីពីន។ ​ទាក់​ទង​ការ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើឯក​ឧត្ដម ជា ប៊ុន​ហេង ​អនុប្រធាន​ទី​១​របស់​សហព័ន្ធ​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៨​មាន​ប្រទេស​ខ្លាំង​ៗ​ជាង​​ឆ្នាំ​មុន​គឺ​ថៃ និង​ឥណ្ឌូណេស៊ី បាន​ទៅ​ចូល​រួម​។ ដូច្នេះ​ជា​រឿង​ពិបាក​មួយ​សម្រាប់​កម្ពុជា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​​ និង​​​ក្រុម​កីឡាករ​កម្ពុជា នឹង​ប្រឹងប្រែង​​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ការពារ​ជើង​ឯក​​ឲ្យ​​​បាន។

អនុប្រធាន​សហព័ន្ធ​ទី​១​រូប​នេះ​បញ្ជាក់​ទៀត​ថា ​​កម្ពុជា​មិន​ហ៊ាន​សង្ឃឹម ១០០ % ឡើយ​ក្នុង​ការ​ការពារ​ជើង​ឯក​ ពី​ព្រោះ​ប្រទេស​ខ្លាំង​ទាំង​ពីរ​ខាង​លើ​បាន​ទៅ​ចូលរួម​។ ក្នុង​តំបន់​អាស៊ាន​​ប្រទេស​ដែល​ខ្លាំង​លើ​ប្រភេទ​កីឡា​នេះ​គឺ​ ​ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង​កម្ពុជា។

សូហ្វេតេន្នីស​កម្ពុជា​បាន​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ខាង​លើ​ចំនួន ២ លើក​រួច​មក​ហើយ ដោយ​លើក​ទី​១ ដណ្ដើម​បាន​មេដាយ​ប្រាក់​ក្រុម​ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ចំណែក​លើក​ទី​២គឺ​ដណ្ដើម​បាន​មេដាយ​មាស​ផ្នែក​បុរស​ក្រុម ហើយ​ឆ្នាំ​នេះ​ជា​​លើក​ទី​៣ របស់​កម្ពុជា​ក្នុង​ការ​ចូល​រួម​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់