• 2018-09-22 02:14:57
  • បាល់ទាត់

Barca ​នឹង​ឱ្យ​ភ្នាក់ងារ​តាម​មើល Pogba ​គ្រប់​ប្រកួត​នៅ​រដូវ​កាល​នេះ

  • 2018-09-22 02:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប FC Barcelona ​នឹង​បញ្ជូន​ឱ្យ​ភ្នាក់ងារ​មើល​ជើង​កីឡាករ​របស់​ខ្លួន ​មើល​ការ​ប្រកួត​របស់​ខ្សែ​បម្រើ Pual Pogba ​ពេញ​១​រដូវ​កាល​នេះ​តែ​ម្ដង ​មុន​សម្រេច​ចិត្ត​ចាយ​លុយ​ធំ​ទិញ​យក។

ក្រុម​អ្នក​មាន​បុណ្យ​តាម​ប្រមាញ់​កីឡាករ​បារាំង​រូប​នេះ តាំង​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ​ម្ល៉េះ ​ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ ព្រោះ​តែ​បិសាច​ក្រហម​មិន​ព្រម​លក់។ យ៉ាងណាមិញ ​ការ​ចង់​បាន​នោះ​នៅ​តែ​ជាប់​មក​ដល់​ពេល​នេះ ​ហើយ Barca ​ផ្ទាល់​នឹង​បញ្ជូន​អ្នក​តាម​ដាន​ជើង​កីឡាករ​មក​មើល​គ្រប់​ប្រកួត​របស់ Pogba ​តែ​ម្ដង។ ការ​ធ្វើ​ដូច្នេះ​ព្រោះ​ថា ពួកគេ​មិន​ចង់​ទិញ​យក​កីឡាករ​ខុស​ឡើយ ព្រោះ​បើ​ទិញ Pogba ​តម្លៃ​ខ្លួន​របស់​គេ​មិន​ក្រោម​១០០​លាន​ផោន​ឡើយ។

ចំពោះ​រឿង​ចង់​បាន​នេះ​ដែរ ​លោក Jose Mourinho ​ផ្ទាល់​ធ្លាប់​បាន​និយាយ​ដែរ​ថា ​វា​ជា​សិទ្ធ​របស់​ក្លឹប Barcelona ​ផ្ទាល់​ក្នុង​ការ​មើល​កីឡាករ។ ប៉ុន្តែ​រឿង​លក់​មិន​លក់ ​គឺ​ជា​សិទ្ធ​របស់​ក្លឹប Man Utd ​វិញ ​អម​ជាមួយ​ការ​សម្រេច​ចិត្ត​របស់​សាមី​ខ្លួន​ផង​ដែរ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់