• 2018-09-22 01:13:00
  • បាល់ទាត់

លីគ​កំពូល​កម្ពុជា ​ថ្ងៃ​​​នេះ​មាន​៣​គូ​ត្រូវ​ប្រជែង​គ្នា​យក​៣​ពិន្ទុ

  • 2018-09-22 01:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​ឈាន​ដល់​សប្ដាហ៍​ទី​២១​ហើយ ​ខណៈ​ដែល​ថ្ងៃ​សៅរ៍​នេះ​មាន​៣​គូ​ត្រូវ​ប្រកួត​ប្រជែង​គ្នា​យក​៣​ពិន្ទុ។

រូបតំណាង

សូលទីឡូអង្គរ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា ​វេលា​ម៉ោង​៣​រសៀល ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប។ ស្រប​ពេល​ដែល​ក្រុម​ប៉ូលិស​វិញ ត្រូវ​ប៉ះ​ជាមួយ​អាស៊ី​អឺរ៉ុប​ដណ្ដើម​យក​៣​ពិន្ទុ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​ល្ងាច​។ ​ដោយ​ឡែក​សម្រាប់​១​គូ​ទៀត​នោះ​គឺ​ក្រុម ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្ដាត​ចាស់​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​វេលា​ម៉ោង​៦​ល្ងាច​ដូច​គ្នា។

យ៉ាងណាមិញ ​ក្រុម​ទាំង​អស់​ខាង​លើ​ដែល​ត្រូវ​ប្រកួត​គ្នា​នេះ ​មិន​មែន​ជា​ក្រុម​ប្រជែង​យក​ពាន​ឡើយ។ ​ដោយ​គិត​ត្រឹម​សប្ដាហ៍​ទី​២១​នេះ ​ណាហ្គាវើល ​និង​បឹង​កេត ​គឺ​ជា​ក្រុម​ដែល​ប្រជែង​គ្នា​ខ្លាំង​បំផុត ​នឹង​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​នៅ​ថ្ងៃ​ស្អែក ​ដើម្បី​អាច​ធានា​កៅអី​លេខ​១​បាន៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់