• 2018-09-20 11:15:28
  • បាល់ទាត់

ក្រៅ​ពី​លេង​បាល់ Crouch ឆ្លៀត​សរសេរ​សៀវភៅ ហើយ​លក់​ដាច់​ខ្លាំង​

  • 2018-09-20 11:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Peter Crouch កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​បាន​ដាក់​ចេញ​លក់​សៀវភៅ​មួយ​មាន​ចំណង​ជើង "ធ្វើ​យ៉ាង​ណា​ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់ (How to be a footballer)” ។

សៀវភៅ​មួយ​នេះ​ភាគ​ច្រើន​បាន​រៀបរាប់​អំពី​អាជីព​បាល់ទាត់​របស់​កីឡាករ​ខ្លួន​ឯង​ផ្ទាល់។

សៀវភៅ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២០ អឺរ៉ូ (ប្រមាណ ២៣ ដុល្លារ​សហរដ្ឋអាមេរិក)។ គិត​មក​ទល់​ពេល​នេះ សៀវភៅ ៤,៣៣៣ ក្បាល​ត្រូវ​បាន​លក់​ដាច់​ហើយ។ តួ​លេខ​នេះ​ហើយ​ ធ្វើ​ឲ្យ​សៀវភៅ​ក្លាយ​ជា​សៀវភៅ​លក់​ដាច់​ជាង​គេ​លំដាប់​ទី ២ នៅ​អង់គ្លេស។

តាំង​ពី​ចូល​រួម​ជាមួយ Stoke City តាំង​ពី​ឆ្នាំ ២០១១ មក កីឡាករ​ Crouch ស៊ុត​ចូល ៦១ គ្រាប់ ក្នុង ២៤២ ប្រកួត៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់