• 2018-09-20 03:13:42
  • ព័ត៌មាន

ស៊ុត​១​គ្រាប់​ដ៏​អស្ចារ្យ​យប់​មិញ​ Mariano ប្រាប់​ពី​បំណង​ធំ​មួយ​

  • 2018-09-20 03:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mariano Diaz បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​យ៉ាង​អស្ចារ្យ​​ចុង​ម៉ោង​ក្នុង​ការ​ប្រកួត​ដែល​ Real Madrid បំបាក់​ AS Roma ៣-០ នៅ​កម្មវិធី​ UEFA Champions League។

ប្ដូរ​ចូល​នៅ​នាទី​៧២​ ម្ចាស់​អាវ​លេខ​៧​ថ្មី​របស់​ Real Madrid រូប​នេះ​បាន​ស៊ុត​ចូល​១​គ្រាប់​ចូល​មុំ​យ៉ាង​ល្អ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ទឹកដី​ Santiago Bernabeu។ ក្រោយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​នៅ​ប្រកួត​ Champions League ដំបូង​ជាមួយ​ Real ខ្សែ​ប្រយុទ្ធ​ Mariano បាន​បង្ហើប​ពី​គោល​បំណង​មួយ​របស់​ខ្លួន។

កីឡាករ​វ័យ​២៥​ឆ្នាំ​បើក​ទ្វារ​ស្វាគមន៍​ចំពោះ​ការ​កោះហៅ​ចូល​ជម្រើស​ជាតិ​អេស្ប៉ាញ​បើ​សិន​ជា​លោក​ Luis Enrique ចាប់​អារម្មណ៍​។​ "ខ្ញុំ​ពិត​ជា​រីករាយ​ដែល​អាច​ស៊ុត​​បញ្ចូល​ទី​ ហើយ​ពិតជា​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ដែល​សហការ។​ ខ្ញុំ​បើក​ទ្វារ​ស្វាគមន៍​បើ​​អេស្ប៉ាញ​ចង់​ឲ្យ​ខ្ញុំ​ចូល​ជម្រើស​ជាតិ"។ Mariano និយាយ​ដូច្នេះ។​

គូស​បញ្ជាក់​ថា​ Mariano កើត​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​តែ​មាន​ម្ដាយ​ជា​ជនជាតិ​ដូមីនីក​ ធ្លាប់​លេង​១​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​ឲ្យ​ជម្រើស​ជាតិ​ដូមីនីក​បាន​១​គ្រាប់​ក្នុង​ប្រកួត​មិត្តភាព​ហើយ​ក្រោយ​មក​ក៏​សុំ​លាឈប់​ ដោយ​រំពឹង​ថា​នឹង​អាច​បង្ហាញ​ខ្លួន​ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​នៅ​ថ្ងៃ​អនាគត៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់