• 2018-09-20 02:29:31
  • ព័ត៌មាន

បរាជ័យ​​ភ្លាម Bernardo Silva ថា Man City មិនមែន​ជាក្រុម​អាច​ឈ្នះ​​ UCL ឡើយ

  • 2018-09-20 02:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bernardo Silva បាន​លើក​ឡើង​ថា Manchester City មិន​មែន​ជា​ក្លឹប​​អាច​​ឈ្នះ​​ពាន Champions League បាន​ឡើយ ក្រោយ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​ក្នុង​ពូល F ចាញ់ Lyon​ ក្នុង​ដី​ខ្លួន​ឯង ២-១។

ក្នុង​កីឡដ្ឋាន Etihad Stadium ក្លឹប​អ្នក​មាន​ Man City ហាក់​ប្រហែស​បន្តិច ធ្វើ Lyon រក​បាន​២​គ្រាប់​ត្រឹម​វគ្គ​ទី​មួយ​ដោយ​កីឡាករ Maxwel Cornet និង Nabil Fekir។ តែ​នៅ​វគ្គ​​ទី​ពីរ Bernardo Silva រក​បាន​១​គ្រាប់​សង​វិញ ឲ្យ​ Man City ព្រម​ទាំង​ប្ដូរ Leroy Sane​ ចូល​ជា​កម្លាំង​ប្រយុទ្ធ​បន្ថែម។ យ៉ាង​នេះ​ក្ដី City មិន​​អាច​ធ្វើ​អ្វី​​លើ Lyon ​ឡើយ បាន​ត្រឹម​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង។

លទ្ធផល​មិន​ល្អ​បែប​នេះ Bernardo Silva ថា ក្រុម​របស់​គេ​មិន​អាច​​ប្រជែង​ពាន​ធំ​មួយ​នេះ​បាន​ឡើយ។ "ពូក​យើង​មិនមែន​ជា​ក្រុម​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​អាច​ឈ្នះ​​ពាន​បាន​ទេ។ ខ្ញុំ​គិត​ថា ពួក​យើង​ជា​ក្រុម​ល្អ​មួយ។ ពួក​​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​ជាង​រដូវ​កាល​មុន​។ ហើយ​ត្រូវ​ដឹង​ថា​ក្លឹប​ដូច​ Man City ព្យាយាម​ត្រូវ​ការ​ឈ្នះ​ក្នុង​កម្មវិធី ប៉ុន្តែ​​ពួក​យើង​​មិន​មែន​ជាង​ក្រុម​អាច​ឈ្នះ UCL ឡើយ"។ សម្ដី Silva៕​​

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់