- 2018-09-19 11:05:05
- បាល់ទាត់
Alves យល់ថា Real គ្មាន Ronaldo គឺជា Real ប្រកបដោយភាពគ្រោះថ្នាក់
- 2018-09-19 11:05:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Alves យល់ថា Real គ្មាន Ronaldo គឺជា Real ប្រកបដោយភាពគ្រោះថ្នាក់
ចន្លោះមិនឃើញ
ខ្សែស្លាប Dani Alves កាលពីពេលថ្មីៗនេះ បាននិយាយថា Real Madrid ដែលគ្មាន Cristiano Ronaldo គឺជា Real Madrid ប្រកបទៅដោយភាពគ្រោះថ្នាក់។
កីឡាករប្រេស៊ីលបានថ្លែងប្រាប់ Marca ថា៖ ខ្ញុំគិតថា ចាប់ពីពេលនេះទៅ Real Madrid គឺជាក្រុមមួយដែលពិបាកនឹងយកឈ្នះ។ ផ្ទុយពីការគិតរបស់មនុស្សមួយចំនួន ការលែងមាន Ronaldo ធ្វើឲ្យក្លឹប Real Madrid លេងមានភាពជាក្រុមជាងមុន។ ដូច្នេះ ការយកឈ្នះ Real Madrid គឺជារឿងកាន់តែពិបាកជាងមុន។
Alves បានបន្ត៖ "ខ្ញុំដឹងថា ការបាត់បង់ Ronaldo គឺជាការបាត់បង់ធំសម្រាប់ Real Madrid។ ទោះជាយ៉ាងណា Real Madrid នៅតែជា Real Madrid"។
សូមបញ្ជាក់ផងដែរថា Ronaldo បានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Juventus កាលពីខែកក្កដា កន្លងទៅ។ ក្នុងអំឡុងពេល ៩ ឆ្នាំនៅ ក្លឹបអេស្ប៉ាញ កីឡាករព័រទុយហ្គាល់ស៊ុតចូល ៤៥០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៨ លើក៕