• 2018-09-19 07:27:55
  • ព័ត៌មាន

បញ្ហា​លេង​លើ​ស្មៅ​ជ័រ ធ្វើ​ឲ្យ Antonio Valencia មិន​​បាន​ទៅ​លេង​ឲ្យ Man Utd

  • 2018-09-19 07:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Antonio Valencia នឹង​ត្រូវ​ខកខាន​ប្រកួត​ឲ្យ Manchester United នៅ Champions League យប់​នេះ ដោយ​សារ​តែ​​​ទីលាន​ក្លឹប Young Boys ប្រើ​ស្មៅ​ជ័រ។

ក្លឹប​បិសាច​ក្រហម​បាន​ហោះ​ហើរ​ទៅ​ដល់​ប្រទេស​ស្វីស​ហើយ ដើម្បី​ត្រៀម​ប្រកួត​ទី​មួយ​ជាមួយ​ម្ចាស់​ផ្ទះ Young Boys។ មុន​ការ​ប្រកួត​មក​ដល់​ Jose Mourinho ដែល​ជា​អ្នក​ចាត់​ការ​របស់​ Man Utd បញ្ជាក់​ថា ខ្សែ​ការពារ​និង​​ជា​ប្រធាន​ក្រុម Antonio Valencia មិន​បាន​ធ្វើ​ដំណើរ​មក​កាន់​ស្វីស​ទេ​ ដោយ​កំពុង​ហាត់​ម្នាក់​ឯង​នៅ​អង់គ្លេស។

និយាយ​​ក្នុង​កីឡដ្ឋាន  Stade de Suisse អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បន្ថែម​ថា៖ "ពួក​យើង​បាន​សម្រេច​ចិត្ត​មិនឲ្យ​ Valencia លេង ព្រោះ​តែ​ជង្គង់​របស់​គេ​ ​បាន​អាច​លេង​លើ​ស្មៅ​សិប្បនិមិត្ត​បាន។ ដូច្នេះ​ពួក​យើង​​បាន​ហៅ Luke Shaw ឲ្យ​ចូល​ក្រុម​វិញ​។ ខ្ញុំ​ប្រាប់​រួច​ហើយ Shaw នឹង​លេង​នៅ​យប់​​នេះ​"៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់