• 2018-09-19 03:03:52
  • ព័ត៌មាន

ឈ្នះ​យប់​មិញ​ Liverpool តាម​ទាន់​កំណត់ត្រា​ល្អ​បំផុត​ខ្លួនឯង​កាល​៥៧​ឆ្នាំ​មុន​

  • 2018-09-19 03:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ចាប់​ផ្ដើម​ការ​ប្រកួត​បើក​ពូល​ C នៅ​ UEFA Champions League បាន​យ៉ាង​ល្អ​ក្រោយ​យក​ឈ្នះ​ Paris Saint Germain ដោយ​លទ្ធផល​ ៣​ទល់​នឹង​២។​

ជ័យ​ជម្នះ​របស់​ហង្ស​ក្រហម​បាន​មក​ពី​គ្រាប់​ស៊ុត​ចុង​ម៉ោង​នាទី​៩០+១​របស់​ Roberto Firmino ដែល​ប្ដូរ​ចូល​ជំនួស​ Sturridge ពាក់​កណ្ដាល​តង់​ទី​ពីរ។​ ការ​យក​ឈ្នះ​ PSG ធ្វើ​ឲ្យ​ Liverpool តាម​ទាន់​កំណត់ត្រា​របស់​ខ្លួន​កាល​ពី​រដូវ​កាល​ ១៩៦១-១៩៦២ ដែល​ពួកគេ​បាន​ឈ្នះ​៦​ដង​ជាប់​គ្នា​នៅ​៦​ប្រកួត​ដំបូង។​

ប្រកួត​បន្ទាប់​ Liverpool ត្រូវ​​ធ្វើ​ការងារ​ធ្ងន់​ដោយ​ទៅ​ប៉ះ​ជើង​ខ្លាំង​អ៊ីតាលី​ Napoli នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៨ ហើយ​ PSG ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ Red Star Belgrade នៅ​ថ្ងៃ​ជាមួយ​គ្នា៕

ប្រភព៖ Statista អត្ថបទ៖ វិរ័ត្ន

មតិយោបល់