• 2018-09-19 01:02:32
  • បាល់ទាត់

បើក​ឆាក Messi កៅឆាយ​ Hat-Trick មុន​គេ​នៅ UCL នាំ Barca ឈ្នះ PSV

  • 2018-09-19 01:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ស៊ុត Lionel Messi អាច​រក​បាន​គ្រាប់​ Hat-Trick នៅ​ថ្ងៃ​ប្រកួត​ដំបូង​នៃ​ពាន​រង្វាន់ Champions League ជួយ Barcelona យក​ឈ្នះ​ក្រុម​មក​ពី​ហូឡង់ PSV Eindhoven លទ្ធផល ៤​-០។

ក្នុង​ការ​ប្រកួត​​៤៥​នាទី​ដំបូង ក្រុម​ទាំង​ពីរ​មាន​ឱកាស​​​ទាត់​រក​ទី​រៀង​ខ្លួន តែ​នាទី​៣២​​ Messi ទាត់ Free Kick យ៉ាង​ល្អ​ចូល​ទី​ធ្វើ​​ឲ្យ​ Barca នាំ​មុខ។ ឈាន​ដល់​វគ្គ​ទី​២​លេង​បាន​១០​នាទី​ខ្សែ​ការពារ Samuel Umtiti ទទួល​បាន​កាត​លឿង​មួយ។

Ousmane Dembele ជា​អ្នក​រក​ឃើញ​គ្រាប់​ទី​ពីរ​ឲ្យ​ក្រុម​ជើង​ខ្លាំង​មក​ពី​អេស្ប៉ាញ មុន​ពេល Messi​រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​​ក្នុង​នាទី​៧៧។ នាទី​​៧៩ Umtiti ទទួល​បាន​កាត​លឿង​ទី​២​ត្រូវ​បណ្ដេញចេញ​​ពី​ការ​ប្រកួត។ យ៉ាងណា​​នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ Barca រក​បាន​គ្រាប់​ទី​៤ ដោយ​ Messi ដដែលនាទី៨៧​ ដែល​ជា​គ្រាប់ Hat-Trick ​លើក​ទី​៤៨​របស់​គេ​ក្នុង​អាជីព។

គូ​ពិសេស​មួយ​ទៀត​ដែល​ស្ថិត​នៅ​ពូល B ជាមួយ Barcelona ដែរ​ គឺ​ Inter Milan បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​អង់គ្លេស Spurs លទ្ធផល ២​ទល់​នឹង​១។ ឯ​ពូល A ក្លឹប Monaca បរាជ័យ​ដោយ​ថ្វី​ជើង Atetico Madrid ១-២ ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់