• 2018-09-18 02:26:58
  • ព័ត៌មាន

សុំ​សរសើរ​កីឡាករ​២​ក្រុម​នេះ​ធ្វើ​រឿង​គួរ​ឲ្យ​គោរព​មួយ​ពេល​កំពុង​ប្រកួត​​

  • 2018-09-18 02:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ទីលាន​វាល​ស្មៅ​​កីឡាករ​២​ក្រុម​តែង​ប្រឈម​ដាក់​គ្នា​យ៉ាង​ក្ដៅ​គគុក​អំឡុង​ពេល​ប្រកួត​ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​ឲ្យ​ក្រុម​រៀង​ៗ​ខ្លួន។​

យ៉ាង​ណា​នៅ​​ពេល​កីឡាករ​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​ឬ​ក៏​របួស​ ការ​ប្រឈម​មុខ​ដាក់​គ្នា​នឹង​លែង​មាន​ទៀត​ហើយ។​ ជាក់​ស្ដែង​នៅ​ក្នុង​ការ​ប្រកួត​ Brazilian Serie A ខ្សែ​ការពារ​មួយ​រូប​របស់​ Vasco da Gama ឈ្មោះ​ Bruno Silva បាន​រង​របួស​ធ្ងន់ធ្ងរ​ពេល​ប៉ះ​ Flamengo។

កីឡាករ​រូប​នោះ​បាន​ដួល​ និង​​តម្រូវ​ឲ្យ​ឡាន​ពេទ្យ​ចូល​ទៅ​យក​ដល់​លើ​​ទីលាន​ដើម្បី​ទៅ​សង្គ្រោះ​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​។ មន្ត្រី​ពេទ្យ​បាន​លើក​ Silva ដាក់​លើ​ឡាន​ហើយ​បម្រុង​នឹង​បើក​ចេញ​ទៅ​ តែ​ម៉ាស៊ីន​ឡាន​មិន​ដំណើរ​ការ​ទៅ​មុខ​លែង​រួច។​ ​

ឃើញ​ដូច្នោះ​កីឡាករ​ទាំង​ពីរ​ក្រុម​បាន​រួម​កម្លាំង​គ្នា​រុញ​ឡាន​ចេញ​ទៅ​ក្រៅ​ទីលាន​ដើម្បី​ឲ្យ​ពេទ្យ​មាន​លទ្ធភាព​ព្យាបាល​របួស​ ហើយ​ទីបំផុត​របួស​ Silva ក៏​បាន​ធូរ​ស្បើយ​ឡើយ​វិញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់