• 2018-09-18 01:12:20
  • ព័ត៌មាន

ក្រុម​បាល់ទាត់​នារី​ Benfica ឈ្នះ​ ២៨-០ នៅ​ប្រកួត​ដំបូង​លីគ​លំដាប់​ទី​២​

  • 2018-09-18 01:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ Benfica ផ្នែក​នារី​បាន​យក​ឈ្នះ​ក្រុម​​ Ponte de Frielas ក្នុង​លទ្ធផល​មហាសាល​ ២៨​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​លីគ​​​នារី​លំដាប់​ទី​២​លើក​ដំបូង​របស់​ខ្លួន។​

Benfica បាន​រក​ឃើញ​គ្រាប់​ទី​១​ក្នុង​ការ​ប្រកួត​ត្រឹម​២​នាទី​ប៉ុណ្ណោះ​ហើយ​ពួកគេ​បាន​នាំ​មុខ​ ១៦​-០ នៅ​ចប់​វគ្គ​ទី​មួយ។​ នៅ​វគ្គ​ទី​ពីរ​ក្រុម​បាល់ទាត់​នារី​មួយ​នេះ​បាន​បន្ថែម​១២​គ្រាប់​ទៀត​ដើម្បី​បង្គ្រប់​២៨-០​ នៅ​ចប់​ការ​ប្រកួត។​ Banfica រក​គ្រាប់​បាន​ដោយ​កីឡាការិនី​៩​នាក់​ផ្សេង​គ្នា។

តួ​លេខ​ខាង​លើ​បាន​បំបែក​កំណត់ត្រា​របស់​ក្រុម​ Sporting ដែល​ធ្លាប់​ឈ្នះ​ ២១-០ នៅ​ពាន​ Portuguese Cup​ កាល​ពី​ឆ្នាំ​១៩៧១។​ គួរ​រម្លឹក​ថា​ក្រុម​បាល់ទាត់​នារី​ Benfica ទើប​បង្កើត​ក្នុង​ឆ្នាំ​២០១៧​ប៉ុន្តែ​មាន​កីឡាការិនី​ជម្រើស​ជាតិ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម៕ ​

ប្រភព៖ theguardian ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់