• 2018-09-17 07:47:17
  • ប្រដាល់

ប៉ះ​សម្ដី​គ្នា​នៅ​ក្រៅ​មួយ​ប្រាវ ការ​សងសឹក​រវាង Pacquiao និង Floyd ត្រៀម​នឹង​កើតឡើង

  • 2018-09-17 07:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​រវាង​គេ​និង​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather គ្រោង​សម្រេច​​ប្រកាស​​ផ្លូវការ​​ក្នុង​សប្ដាហ៍​នេះ។

អ្នក​ប្រដាល់​ទាំង​ពីរ​បាន​ជួប​គ្នា​ផ្ទាល់​​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ព្រម​ទាំង​បោះ​ពាក្យ​សម្ដី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។ ៣​ឆ្នាំ​មុន​ពួក​គេ​ធ្លាប់​ប្រកួត​ជាមួយ​គ្នា​ម្ដង​ហើយ​ក្នុង​ទីក្រុង  Las Vega កាល​នោះ Pacquiao ចាញ់​ទាំង​មិន​អស់​ចិត្ត។

និយាយ​ប្រាប់​សារព័ត៌មាន​ថ្ងៃ​​នេះ​អ្នក​ប្រដាល់​ហ្វីលីពីន​ថា៖ "វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ។ ពេល​ដែល​ខ្ញុំ​នឹង​ Floyd ជួប​គ្នា​នៅ​ប្រទេស​ជប៉ុន អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង។ Mayweather ប្រាប់​ខ្ញុំ​ថា 'Easy fight, easy fight ។ ខ្ញុំ​ប្រាប់​វិញ មក​ឡើង​រេញ​ម្ដង​ទៀត"។ លើ​បណ្ដាញ​សង្គម Instagram របស់ Mayweather ក៏​បាន​​ប្រកាស​ដែរ​ថា គេ​នឹង​​ត្រលប់​ពី​ចូល​និវត្តន៍​​វាយ​ជាមួយ​ Pacquiao ម្ដង​ទៀត៕ ​​​

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់