• 2018-09-17 07:04:48
  • ព័ត៌មាន

លទ្ធផល​ការ​តេស្ត​ VAR លើក​ដំបូង​នៅ​ Premier League

  • 2018-09-17 07:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

VAR ឬ​វីដេអូ​ជំនួយ​ដល់​អាជ្ញាកណ្ដាល​បាន​ដាក់​សាកល្បង​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង​កាល​ពី​ចុង​សប្ដាហ៍​។

កាល​ពី​ខែ​មេសា​មាន​ការ​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ដាក់​ VAR នៅ​លីគ​អង់គ្លេស​ពី​សំណាក់​ក្លឹប​អាជីព​ទាំង​២០​ ទើប​ស្ថាប័ន​ Premier League ពន្យារ​ពេល​ការ​ប្រើ​ VAR ជា​ផ្លូវ​ការ​ ដោយ​យក​មក​ធ្វើ​តេស្ត​សាកល្បង​សិន​ដើម្បី​ពិចារណា​នៅ​ថ្ងៃ​អនាគត។​

ឆ្លង​កាត់​ការ​សាកល្បង​ប្រើ​ VAR លើ​៥​គូ​នៅ​ Premier League បាន​ដំណើរ​ការ​យ៉ាង​រលូន​ ហើយ​ VAR បាន​កែប្រែ​កំហុស​មួយ​របស់​អាជ្ញាកណ្ដាល​ក្នុង​ប្រកួត​រវាង​ Manchester City និង​​ Fulham។ ប្រកួត​នោះ​អាជ្ញាកណ្ដាល​បាន​ផ្លុំ​បាល់​ Leroy Sane ថា​ក្រៅ​ល្បែង​ (Offside) តែ​ VAR មើល​ឃើញ​ថា​បាល់​នោះ​មិន​ Offside ទេ​ទើប​ប្រគល់​គ្រាប់​ឲ្យ​ទៅ​ City។​

ក្លឹប​ទាំង​អស់​នៅ​ Premier League ពេញ​ចិត្ត​នឹង​បច្ចេកវិទ្យា​របស់​ VAR សម្រាប់​ការ​សាកល្បង​លើក​នេះ​ ប៉ុន្តែ​ការ​សម្រេច​ផ្លូវការ​យ៉ាង​ណា​ក្របខ័ណ្ឌ​អង់គ្លេស​នឹង​ប្រកាស​ពេល​ក្រោយ​ទៀត៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់