• 2018-09-17 03:54:39
  • ព័ត៌មាន

Top Scorer​ នៅ PL ប្រដេញ​គ្នា​ដូច​ព្យុះ ខណៈ​អ្នក​រក​បាន​៣​គ្រាប់​​មាន​ដល់​​១០​នាក់

  • 2018-09-17 03:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខណ្ឌ Premier League ទើប​តែ​ឈាន​ដល់​សប្ដាហ៍​ទី​៥ ប៉ុន្តែ​​រឿង​កត់សម្គាល់​​តារាង​ប្រជែង​​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​កំពុង​ប្រទាញប្រទង់​គ្នាខ្លាំង។

Eden Hazard ដែល​រក​បាន​៣​គ្រាប់​ម្នាក់​​ឯង​កាល​ពី​ថ្ងៃ​សៅរ៍​ជួយ Chelsea ឡើង​ឈរ​កំពូល​តារាង​ក្រោយ​ពេល​ឈ្នះ Cardiff City ៤-១ កំពុង​ស្ថិត​នៅ​លេខ​មួយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​​ជាង​គេ​មាន​៥​គ្រាប់។

Romelu Lukaku ដែល​ទើប​ទាត់​ចូល​១​គ្រាប់​កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ Man Utd ឈ្នះ ២-១ បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​របស់ Watford រដូវ​កាល​នេះ​កំពុង​ប្រដេញ​ពី​ក្រោយ​មាន​៤​គ្រាប់។ ស្រប​ពេល Sadio Mane (Liverpool) និង Aleksandar Mitrovic (Fulham) មាន​៤​គ្រាប់​ដូច​គ្នា។

ងាក​ទៅ​មើល​អ្នក​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​មាន​ដល់​១០​នាក់​ឯណោះ​ដូច​ជា៖ Sergio Agüero (Man City ), Ryan Fraser (Bournemouth), Marko Arnautovic​ (West Ham) , Richarlison (Everton), Pedro (Chelsea), Raheem Sterling (Man City) , Glenn Murray (Brighton), Wilfried Zaha(Crystal Palace), Lucas Moura (Spurs) និង​ Roberto Pereyra (Watford)៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់