• 2018-09-17 02:49:14
  • ប្រដាល់

ឡៅ​ ស៊ីណាត​ សង្ឃឹម​ ៧០​%​ លើ​ ចិត្រា​ ឡើង​ដល់​វគ្គ​ខ្វែង​

  • 2018-09-17 02:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡៅ​ ចិត្រា​ ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ ខណៈ​អ្នកគាំទ្រ​ពេញ​ចិត្ត​ទម្រង់​វ៉ៃ​ និង​ការ​ប្រកួត​តែងតែ​ធ្វើ​អស់​ពី​ចិត្ត​របស់​កីឡាករ​រូប​នេះ​ជា​ខ្លាំង។​ សំឡេង​ហោ​កញ្ឆៀវ​ស្ទើរ​មិន​ដាច់​ សម្រាប់​ការ​ប្រកួត​មួយ​នេះ​តាំង​ពី​ដើម​ទឹក​រហូត​ដល់​ទឹក​ទី៥។​

ឡៅ​ ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​យប់​មិញ​នេះ​ លោក​ពិត​ជា​ពេញ​ខ្លាំង​តែ​ម្ដង​ ខណៈ​អ្នក​គាំទ្រ​សរសើរ​ និង​ហើប​គូថ​ពី​កៅអី​ ស្រែក​ហោ​ទៅ​តាម​ចង្វាក់​ដែល​ ចិត្រា​ ព្យាយាម​ដើរ​ចូល​ដើម្បី​វ៉ៃ​យក​ពី​កីឡាករ​ថៃ។​

បង​ប្រុស​បង្កើត​របស់​ ចិត្រា​ រូប​នេះ​បន្ថែម​ថា​ ប្រកួត​នេះ​ប្អូន​ប្រុស​របស់​លោក​ ធ្វើ​បាន​ល្អ​ណាស់​មិន​ថា​ស្នៀត​ប្រយុទ្ធ​ ឬ​កម្លាំង​នោះ​ឡើយ។​ ការ​ចេញ​ស្នៀត​មួយ​ៗ​ធ្ងន់​ល្អ​ ចំណែក​កម្លាំង​ក៏​ពេញ​ និយាយ​ជា​រួម​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​តែ​ម្ដង។​ លោក​សង្ឃឹម​ដល់​ទៅ​ ៧០%​ ថា​ប្អូន​ប្រុស​របស់​ខ្លួន​អាច​ឈាន​ដល់​វគ្គ​ខ្វែង​នៃ​កម្មវិធី​ខ្សែក្រវាត់​នេះ។​

ឡៅ ចិត្រា ឈ្នះយប់មិញ​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ​ ចិត្រា​ យប់​មិញ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​របស់​ខ្លួន​ហើយ​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ខារាប៉ាវ​ទម្ងន់​៦០​គីឡូក្រាម​របស់​សង្វៀន​បាយ័ន។​ បើក​ឆាក​ប្រកួត​ដំបូង​របស់​ ចិត្រា​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Yodpayak Kor ​ខណៈ​គូ​ខ្សែក្រវាត់​មួយ​ទៀត​នោះ​ ព្រឿង​ សុជាតិ​ ចាញ់​ពិន្ទុ​ Khumpichit ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់