• 2018-09-17 02:33:43
  • ព័ត៌មាន

Messi ចង់​រៀន​ស៊ុត​ប៉េណាល់ទី​ឲ្យ​ច្បាស់​ជាង​មុន​

  • 2018-09-17 02:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន​ Ballon d'Or ៥​សម័យ​កាល Lionel Messi បាន​បង្ហើប​ពី​គោល​បំណង​ចង់​រៀន​ស៊ុត​បាល់​ប៉េណាល់ទី​ឲ្យ​បាន​ច្បាស់​ជាង​មុន។​

Messi ត្រូវ​​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​ដោយ​ឈ្នះ​ពាន​៣៣​ជាមួយ​ Barcelona និង​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។​ យ៉ាង​ណា​ក្រៅ​ពី​ជំនាញ​បណ្ដើរ​បាល់,​ ទាត់​ Free Kick និង​ស៊ុត​សំដៅ​ទី​ច្បាស់​ៗ ​រូប​គេ​មាន​ចំណុច​ខ្សោយ​មួយ​គឺ​ ​ស៊ុត​បាល់​ប៉េណាល់ទី។​

កីឡាករ​វ័យ​៣១​ឆ្នាំ​ធ្លាប់​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ទល់​នឹង​ ឈីលី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ Copa America ធ្វើ​ឲ្យ​ក្រុម​បាត់​បង់​ជើង​ឯក​​ និង​ថ្មីៗ​នេះ​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ទល់​ អ៊ីស្លង់​ ​ឲ្យ​អាហ្សង់ទីន​ស្មើ​នៅ​ World Cup ប្រទេស​រុស្ស៊ី។​

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​ Messi និយាយ​ថា៖​ "ខ្ញុំ​ចង់​ស៊ុត​ប៉េណាល់ទី​ឲ្យ​ច្បាស់​ជាង​មុន​​ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។​ ការ​ប្រកួត​លើ​ទី​លាន​ និង​ការ​ហ្វឹកហាត់​ស៊ុត​ប៉េណាល់ទី​គឺ​ខុស​គ្នា​។ អ្នក​បាន​គិត​ពី​ចំណុច​ដែល​ចង់​ស៊ុត​ ហើយ​អ្នក​ចាំ​ទី​ក៏​បាន​គិត​ដូចគ្នា បើ​សិន​គេ​ទាយ​ត្រូវ ​នោះ​គេ​នឹង​ចាប់​បាន"៕

ប្រភព៖ Goal ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់