• 2018-09-16 01:12:47
  • ព័ត៌មាន

Liverpool បន្ត​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​តែ​របូត​តំណែង​កំពូល​តារាង

  • 2018-09-16 01:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ទៅ​ផ្ដួល​ Tottenham Hotspur ក្នុង​ផ្ទះ​នៅ​កីឡដ្ឋាន​ Wembley ក្រោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ប្រផុតប្រផើយ ២​ទល់​នឹង​១។

ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៥​ ក្រុម​រហស្សនាម​ថា​ ហង្ស​ក្រហម​​មាន​ទម្រង់​លេង​វាយ​សម្រុក​យ៉ាង​ល្អ​នៅ​វគ្គ​ទី​មួយ​ដោយ​ស៊ុត​ចំ​គោល​ដៅ​ជា​ច្រើន​លើក​ហើយ​នៅ​នាទី​៣៩​ ខ្សែ​បម្រើ​ Georginio Wijnaldum បាន​តែត​បញ្ចូល​ទី​ឲ្យ​ Liverpool នាំ​មុខ​១-០។

ចូល​ដល់​វគ្គ​ទី​ពីរ​ក្រុម​ភ្ញៀវ​មក​ពី​តំបន់​ Merseyside មួយ​នេះ​នៅ​តែ​បន្ត​គាប​សង្កត់​លើ​ម្ចាស់​ផ្ទះ​រហូត​ធ្វើ​បាន​សម្រេច​១​គ្រាប់​ទៀត​ដោយ​ Roberto Firmino នៅ​នាទី៥៩។​ មុន​ចប់​ការ​ប្រកួត​​ Erik Lamela បាន​សង​ឲ្យ​ Spurs បាន​១​គ្រាប់​វិញ​នៅ​នាទី​៩០។

ឆ្លង​កាត់​ជ័យ​ជម្នះ​នេះ​ Liverpool មាន​១៥​ពិន្ទុ​ពេញ​ពី​៥​ប្រកួត​កន្លង​មក​របស់​ខ្លួន​ប៉ុន្តែ​ត្រូវ​របូត​តំណែង​កំពូល​តារាង​ដោយ​សារ​ Chelsea ដែល​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ដែរ​នោះ​មាន​គ្រាប់​បាល់​សំណល់​លើស៕

អត្ថបទ៖ វិរ័ត្ន

មតិយោបល់