• 2018-09-15 06:46:37
  • វិភាគ

គូ​ឯក​យប់​នេះ! មាន់​ខ្នាយ​មាស ប៉ះ​ហង្ស​ក្រហម តើ​មួយ​ណា​ជា​បក្សី​ខ្លាំង?

  • 2018-09-15 06:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​៦:៣០​នាទី​យប់​នេះ មាន់​ខ្នាយ​មាស Spurs ត្រូវ​​ចាំ​ទទួល​ហង្សក្រហម​ Liverpool ក្នុង​សប្ដាហ៍​ទី​៥​ នៃ​ពាន​រង្វាន់ Premier League រដូវ​កាល​២០១៨-១៩។

​រឿង​ត្រូវ​ដឹង​របស់​ក្រុម​ទាំង​ពីរ

  • Dele Alli និង​អ្នក​ចាំ​ទី Hugo Lloris  មិន​អាច​ចូល​លេង​ទេ​យប់​នេះ​ដោយ​មាន​បញ្ហា​របួស​ដូច​គ្នា។
  • យ៉ាងណាក្ដី Son Heung-min បាន​វិល​ត្រលប់​មក​កាន់​ក្លឹប​វិញ​ហើយ ក្រោយ​ជួយ​កូរ៉េខាងត្បូង​បាន​មេដាយ​មាស​ Asian Games
  • Adam Lallana របស់ Liverpool ក៏​នឹង​ត្រូវ​ខកខាន​ប្រកួត​នេះ​ដែរ ព្រោះ​មាន​របួស​ក្រលៀន
  • អ្នក​ចាំ​ទី​ដៃ​ទី​ពីរ Simon Mignolet ត្រលប់​មក​វិញ ក្រោយ​របួស​ដៃ

ប្រវត្តិ​ជួប​គ្នា

២​ប្រកួត​ជួប​គ្នា​រដូវ​កាល​មុន​៖

  • ជើង​ទី​១៖ Spurs ៤-១ Liverpool
  • ជើង​ទី​២៖ Liverpool ២-២ Spurs

ជួប​គ្នា​​៥ប្រកួត​ចុងក្រោយ ស្មើ​គ្នា​៣​ដង និង​ឈ្នះ​ម្នាក់​មួយ​ដង

១១​នាក់​របស់ Spurs

១១​នាក់​របស់ Liverpool

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់