• 2018-09-13 06:52:42
  • កីឡា​ផ្សេង​ៗ

​​ម្ចាស់​មេដាយ​មាស Asian Games សាលី អ៊ូមើត ចេញទៅ​​ប្រកួត​ជើងឯក​ពិភព​លោក​ចុង​ខែ​នេះ​​

  • 2018-09-13 06:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​​មេដាយ​មាស​​ Asian Games 2018 លើ​ប្រទេស​កីឡា​ម៉ូតូទឹក​របស់​កម្ពុជា សាលី អ៊ូមើត កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ប្រទេស​ថៃ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ សហរដ្ឋអាមេរិក​នា​​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៨ ។

សាលី អ៊ូម៉ើត ជួបសម្ដេច​

​​ម្ចាស់​មេដាយ​មាស​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​មក​ថា ខ្លួន​កំពុង​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ ​​ដែល​មាន​ប្រហែល​ជា ៦៥ ​ប្រទេស​ចូល​រួម។ ​កីឡាករ​កម្ពុជា​ដែល​ត្រៀម​បញ្ជូន​ទៅ​មាន​ចំនួន ២ រូប​គឺ ម៉ឺន មូស្ពាន ​និង​រូប​គេ​ផ្ទាល់។

​រូប​គេ​នឹង​ចេញ​ដំណើរ​ទៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ។ អ៊ូមើត ជា​​ម្ចាស់​មេដាយ​មាស​ និង​សំរឹទ្ធ​មួយ​គ្រឿង​ពី​ព្រឹត្តិការណ៍ Asian Games 2018 ​ដែល​ទើប​ដណ្ដើម​បាន​​កាល​ពី​ពេល​ថ្មី​នេះ​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់