• 2018-09-13 03:21:19
  • ប្រដាល់

បង្ហាញ​មុខ​ជា​ថ្មី​ ឡៅ​ ចន្រ្ទា​ មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ ខណៈ​លុយ​ឧបត្ថម្ភ​ក៏​បាន​ច្រើន

  • 2018-09-13 03:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្រ​ចាញ់​ ឡៅ​ ចន្រ្ទា​ បើ​ទោះ​ជា​មាន​របួស​ និង​អាក់ខាន​ឡើង​សង្វៀន​មួយ​រយៈពេល​ខ្លី​ក៏​ដោយ​ ប៉ុន្តែ​វិល​ចូល​មក​វិញ​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ ជា​ពិសេស​ប្រកួត​ចុង​ក្រោយ​ប៉ះ​ ណាំកាបួន​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​

ឡៅ ចន្រ្ទា(ក្រហម)

ទោះ​ជា​របួស​ជើង​បាន​ធ្វើ​ឲ្យ​ ឡៅ​ ចន្រ្ទា​ មិន​អាច​ឡើង​សង្វៀន​បាន​កាល​ពី​១ខែមុនយ៉ាងណា​ក្ដី​ ប៉ុន្តែ​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​ នៅ​តែ​ធ្វើបាន​ល្អ​នា​ជំនួប​ជា​មួយ​អ្នក​ប្រដាល់​ថៃ​សាច់ដុំ​ធំៗ​ ណាំកាបួន។​ មហាជន​មួយ​ចំនួន​មានការ​បារម្ភ​ដែរ​ ទៅ​និង​ការ​ប៉ះ​ជា​គ្នា​រវាង​កូន​សិស្ស​មក​ពី​ឆត្រយោង​ ៩១១​ ជា​មួយ​ថៃ​ខាង​លើ​ ព្រោះ​អី​គេ​ជា​កីឡាករ​ជើង​ខ្លាំង​ចាស់​វស្សា​កម្រិត​ រឿង​ សោភ័ណ្ឌ​ ទៅ​ហើយ​ ចំណែច​ ចន្រ្ទា​ ទើប​ជា​ពី​របួស​ ហើយ​អាច​និង​ចាញ់​កម្លាំងផង​ដែរ។​

តែ​អ្វី​ៗ​វា​ខុស​ស្រលះ​ទៅ​វិញ​ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​ ណាំកាបួន​ គាំង​ម្ដងៗ​ តាម​រយៈ​ស្នៀត​ឆ្មក់​កណ្ដាប់ដៃ​ ចាប់​វ៉ៃ​ជង្គង់​ ទាត់​ខ្លី​ និង​ការ​ចូល​ចាប់​វ៉ៃ​កែង​ផង​ដែរ។​ អាច​និយាយ​បាន​ថា​ ចន្រ្ទា​ គ្រប់គ្រង​ការ​ប្រកួត​នោះ​យ៉ាង​ល្អ​ ស្រប​ពេល​កីឡាករ​ថៃ​ត្រឹម​ធ្វើ​ជា​ស៊ីប​ឲ្យ​ខ្លួន​ប៉ុណ្ណោះ។​ នា​ជំនួប​មួយ​នោះ​ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​កីឡាករ​គុន​ខ្មែរ​រូប​នេះ​ជា​ច្រើន​ មិន​ត្រឹម​ប៉ុណ្ណេះ​ ក៏​ទទួល​ប្រាក់​ឧបត្ថម្ភ​គួរសម​ដែរ​ ពី​សំណាក់​អ្នក​គ្រប់គ្រង​ទូរទស្សន៍​ CNC​ តំណាង​ ISI​ និង​អ្នក​ទស្សនា​ទៀត​ផង។​

ឡៅ ចន្រ្ទា(ក្រហម)

រំលឹក​ដែរ​ថា​ ឡៅ​ ចន្រ្ទា​ ទើប​តែ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន​ប៉ុណ្ណោះ​ បន្ទាប់​ពី​រូប​គេ​ឈ្នះ​កម្មវិធី​ម៉ារ៉ាតុង​កាល​ពី​១ខែ​មុន​រួច​មក​ក៏​មាន​របួស​ជើង​តែ​ម្ដង។​ ការ​ប្រកួត​របស់​គេ​ថ្ងៃ​អាទិត្យ​មុន​នេះ​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​ថៃ​ ណាំកាបួន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់