• 2018-09-12 07:06:26
  • កីឡា​ផ្សេង​ៗ

កន្លែងលេង ស្ទូកឃ័រ ទើបបើកថ្មី ទំនើបអស់ទាស់ ហើយបញ្ចុះតម្លៃទៀត!

  • 2018-09-12 07:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែងលម្ហែអារម្មណ៍របស់អ្នកចូលចិត្តលេង ស្ទូកឃ័រ ទើបបើកថ្មី ឈ្មោះ SC Snooker មិនត្រឹមតែផ្ដល់ជូនបរិយាកាសប្លែក ថ្មីប៉ុណ្ណោះទេ ថែមទាំងមានប្រូម៉ូសិនពិសេសៗយ៉ាងច្រើនដល់បំណាច់ខែក្រោយទៀតផង។

ចាប់ពីថ្ងៃនេះដល់ថ្ងៃ ៣០ កញ្ញា ២០១៨ ក្លឹប SC Snooker នឹងផ្ដល់ការបញ្ចុះតម្លៃ ២០% សម្រាប់ភ្ញៀវទាំងអស់ដែលមកកម្សាន្ត។ នៅទីនេះ មានតាប ស្ទូកឃ័រ ធម្មតាចំនួន ៩ លំដាប់ VIP ៦ ដែលអ្នកអាចរីករាយលេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បានយ៉ាងរីករាយ ស្រួលខ្លួន និងស្ងប់ចិត្តបំផុត។ លើសពីនោះ អ្នកក៏អាចកុម្ម៉ង់អាហារ ស្រាបៀរ និងភេសជ្ជៈមកញ៉ាំបានយ៉ាងឈ្ងុយឆ្ងាញ់។

តម្លៃពិសេស ទាបបំផុតក្នុងពេលប្រម៉ូសិននេះគឺត្រឹមតែ ២,៥ដុល្លារ ក្នុង១ ម៉ោងប៉ុណ្ណោះ ខណៈបានលេងសប្បាយក្នុងក្លឹបមានម៉ាស៊ីនត្រជាក់របស់ SC Snooker។ មិនត្រឹមតែមានតម្លៃសមរម្យទេ អតិថិជនដែលមកលេងហើយ Check in និង Like ទំព័រ Facebook របស់ក្លឹបនឹងទទួលបានភេសជ្ជៈ ១ ដបឥតគិតថ្លៃភ្លាមៗតែម្ដង។

ចាំអីទៀត? ណាត់មិត្តភ័ក្ដិមកលេងនៅ SC Snooker ដែលមានទីតាំងស្ថិតនៅ អាគារលេខ ២៣ ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទាក់ទងលេងទូរសព្ទ ...... ឬ Facebook https://www.facebook.com/ScSKer/ ៕

អត្ថបទ៖ សុខណា

មតិយោបល់