• 2018-09-04 12:19:49
  • បាល់ទាត់

Benzema លេង ៤ ប្រកួត​ពេញ​ជា​លើក​ដំបូង​បំផុត​ឲ្យ Real តាំង​ពី​ចូល​លេង​ឲ្យ​ក្លឹប​មក

  • 2018-09-04 12:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Marca នា​ដើម​រដូវ​កាល ២០១៨/១៩ នេះ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ឯង ក្នុង​ការ​លេង​ ៤ ប្រកួត​ពេញ​ម៉ោងជា​លើក​ដំបូង​បំផុត​ឲ្យ Real Madrid។

ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ Julen Lopetegui នា​ដើម​រដូវ​កាល​នេះ ខ្សែ​ប្រយុទ្ធ​ Benzema ត្រូវ​បាន​ដាក់​ចូល​លេង​គ្រប់​ប្រកួត។ កាល​ពី​ពាក់​កណ្ដាល​ខែ​មុន Benzema បាន​លេង​ពេញ​ម៉ោង​ក្នុង​ប្រកួត UEFA Super Cup ប៉ះ​ជាមួយ Atletico Madrid ។ ក្នុង​ប្រកួត​នោះ ខ្សែ​ប្រយុទ្ធ​បារាំង​ស៊ុត​ចូល​បាន​មួយ​គ្រាប់។ បន្ទាប់​មក​ Benzema បន្ត​បាន​លេង​ពេញ​ម៉ោង​ក្នុង​ប្រកួត La Liga ពេល​ប៉ះ​ក្លឹប Getafe, Girona និង Leganes។ ក្នុង​បី​ប្រកួត​នោះ កីឡាករ​បារាំង​ស៊ុត​ចូល ៤ គ្រាប់។

ការណ៍​​ដូច្នេះ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Benzema ធ្វើ​បាន​សម្រេច​ជា​លើក​ដំបូង​ក្នុង​ការ​លេង​ ៤ ប្រកួត​ពេញ​ម៉ោង​ឲ្យReal Madrid តាំង​ពី​មក​ចូល​រួម​ជាមួយ​ក្លឹប​តាំង​ពី​ឆ្នាំ ២០០៩ មក។

ក្នុង​រយៈ​ពេល​ជិត​ ១០ ឆ្នាំ​រួម​រស់​ជាមួយ​ក្លឹប​អេស្ប៉ាញ កីឡាករ​បារាំង​បាន​ស៊ុត​ចូល​សរុប ១៩៧ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៤១៦ លើក៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់