• 2018-09-03 02:45:24
  • បាល់ទាត់

គ្រូ​អង្គរ​ថាយហ្គឺរ​​មិន​សប្បាយ​ចិត្ត​ទាល់​​សោះ​ ចំពោះ​ទម្រង់​លេង​ក្រុម​ខ្លួន​យប់មិញ

  • 2018-09-03 02:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oriol Mohedano គ្រូ​បង្វឹក​របស់​ក្លឹប​អង្គរ​ Tiger ​​មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​​កូន​ក្រុម​ខ្លួន​ឡើយ​កាល​ពី​យប់មិញ​ ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង​ប៉ូលិស ២-០ ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Hun Sen Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក Oriol Mohedano

​​អតីត​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​លោក Oriol Mohedano ​​​​​បាន​ឲ្យ​ដឹង​ថា ជំនួប​​យប់មិញ​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយ ពិសេស​ក្រុម​របស់​លោក​​បាន​បង្កើត​កំហុស​ឲ្យ​ដៃគូ​ទាត់​ចូល​គ្រាប់​ទី​១​មុន​ ដែល​ធ្វើឲ្យ​ទម្រង់​​ដែល​លោក​រៀប​រង់​ចាំ​វាយ​បក​ត្រូវ​កែប្រែ​ ទៅ​ជា​ការ​​ប្រឹងប្រែង​សម្រុក​វិញ។ ​បាល់ទាត់​នៅ​ពេល​ដៃ​គូ​រក​គ្រាប់​បាន​មុន ​វា​មិន​មែន​ជា​រឿង​​​ស្រួល​រក​គ្រាប់​បាល់​​តាម​ស្មើ​ឡើយ។

លោក​មិន​សប្បាយ​ចិត្ត​សោះ​ជា​មួយ​ទម្រង់​លេង​របស់​កូន​ក្រុម​ខ្លួន​កាល​ពី​យប់​មិញ ពី​ព្រោះ​កីឡាករ​ទាំង​អស់​មិន​បាន​បង្ហាញ​ចំណុច​គួរឲ្យ​​កត់សម្គាល់​ដូច​កាល​ឈ្នះ​ភ្នំពេញ​ក្រោន ដែល​ធ្វើ​បាន​ល្អ​នោះ​ឡើយ។

​​ពាន​រង្វាន​ Hun Sen Cup 2018 បាន​រក​ឃើញ​ជើង​ខ្លាំង​ដែល​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ គឺ​ក្រុម​ក្រសួង​ការពារ​ជាតិ នឹង​ត្រូវ​ជួប​ក្រុម​ប៉ូលិស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៨ ៕

សកម្មភាព​ប្រកួត​យប់មិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់