• 2018-08-29 07:11:09
  • វិភាគ

មក​ដឹង​ពេលវេលា​នៃ​ការ​ចាប់​ពូល Champions League ​រដូវ​កាល​ថ្មី

  • 2018-08-29 07:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Champions League រដូវ​កាល​២០១៨-១៩ កំពុង​ស្ថិត​ក្នុង​​វគ្គ Play-off ហើយ​រាត្រី​នេះ​នឹង​រក​ឃើញ​​ក្រុម​ទាំង​៣ មក​បង្គ្រប់​៣២​ក្រុម​ ដើម្បី​ចែក​ពូល​ប្រកួត។

តាម​កាល​វិភាគ​ដែល​បាន​ចេញ​ ការ​ចាប់​ក្រុម​បែងចែក​ពូល​នៅ Champions League នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពេល​ម៉ោង​១១​យប់។ សម្រាប់​ Pot នីមួយ​ៗត្រូវ​បាន​គេ​បែងចែក​​ក្រុម​អស់​ហើយ រក​​ចាំ​តែ​៣​ក្រុម​ទៀត​មក​បង្គ្រប់​ប៉ុណ្ណោះ​។

ក្លឹប​កំពូល​ទាំង​បី​របស់​អេស្ប៉ាញ​មាន Real Madrid, Atletico Madrid និង Barcelona ស្ថិត​នៅ Pot​ទី​មួយ​ជាមួយ​គ្នា។ ស្របពេល Manchester United​, Roma និង Spurs​ នៅ​រួម​គ្នា​ Pot ទី​២។ តាម​​​ច្បាប់ គេ​ត្រូវ​ចាប់​ម្ដង​​​មួយ​ក្រុម​ៗ​តាម​ Pot​​ទាំង​៤ បន្ទាប់​មក​ចាប់​​ពូល​ដើម្បី​​ពួក​គេ​ឈរ។ សម្រាប់​ការ​ចាប់​ពូល​​ប៉ះ​ក្រុម​ដែល​នៅ​​លេង​នៅ​លីគ​ជាមួយ​គ្នា​ គេ​​ត្រូវ​ចាប់​ម្ដង​ទៀត៕

ក្បូន​នៃ​ការ​ចាប់​ពូល​នៅ UCL

​ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់