• 2018-08-28 07:44:05
  • កីឡា​ផ្សេង​ៗ

​ម៉េត​ ម៉ារីយ៉ាន ឈ្នះ ឥណ្ឌា តែ​ចាញ់​ម្ចាស់​ផ្ទះ​នៅ​ Asian Games នាំ​ឲ្យ​បាត់​ឱកាស​ឡើង​វគ្គបន្ត​

  • 2018-08-28 07:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​-​កីឡា​ការិនី សូហ្វតេន្នីស ​បាន​ធ្លាក់​ចេញ​​អស់​ហើយ​ លើ​វិញ្ញាសា​វាយ​ទោល បុរស-នារី ។ មុន​នេះ​កីឡា​ការិនី ម៉េត ម៉ារីយ៉ាន ដែល​ជា​ក្ដី​សង្ឃឹម​​​ធ្វើ​បាន​ល្អ​កាល​ប្រកួត​ដំបូង​ បាន​ចាញ់​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ៤-០ នា​ជំនួប​សន្សំ​ពិន្ទុ​ចុង​ក្រោយ​​ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​តាម​ពូល H ក្រោយ​ពេល​កីឡា​ការិនី​រូប​នេះ​យក​ឈ្នះ​ ឥណ្ឌា ៤-៣ ក្នុង​ព្រឹត្តិិការណ៍ Asian Games 2018 ។

​សម្រាប់​​វិញ្ញាសា​វាយ​ទោល​ ទាំង​បុរស និង​នារីនេះ​ កីឡាករ​ទាំង​អស់​ត្រូវ​បែង​ចែក​ជា ៨ ពូល ដោយ​១ពូល​យក​​ម្នាក់​ដែល​មាន​ពិន្ទុ​លើ​គេ​ឡើង​ទៅ​កាន់​វគ្គ ៨ នាក់​ចុង​ក្រោយ។ ជា​លទ្ធផល​ឃើញ​ថា កីឡាករ​-​កីឡា​ការិនី​ សូហ្វតេន្នីស កម្ពុជា​បាន​ធ្លាក់​​ទាំង​អស់​គ្នា​ត្រឹម​វគ្គ​​ប្រកួត​សន្សំ​ពិន្ទុ​ លើ​វិញ្ញាសា វាយ​ទោល​បុរស និង​វិញ្ញាសា​វាយ​ទោ​ល​នារី​។

កីឡា​ការិនី ម៉េត ម៉ារីយ៉ាន

លទ្ធផល​សរុប​

កម្មវិធី​ប្រកួត​​លើក​ទី​១​​ផ្នែក​បុរស​ម្នាក់​ទល់​ម្នាក់

  • កាន់ សោភ័ណ្ឌ ១-៤ កីឡាករ​ថៃ Uayporn Sorrachet ពូល E

  • ឌឹម សំសុជាភារុណ ០-៤ កីឡាករ​ ​ឥណ្ឌូណេស៊ី Sie Alexander Elbert ពូល G

ប្រកួត​ទី​២​ផ្នែក​បុរស​៖

  • កាន់ សោភ័ណ្ឌ ៣-៤ ​​កីឡាករ​ឥណ្ឌា Meena Jay ពូល E

  • ឌឹម សំសុជាភារុណ ៤-២ កីឡាករ វៀតណាម Le Phuoc Vinh

ប្រកួត​ទី​៣ផ្នែក​បុរស៖

  • ឌឹម សំសុជាភារុណ ប៉ះ​កីឡាករ​ ឡាវ Vannasak Somxay ពូល G ​

  • ប្រកួត​ទី​១​ផ្នែក​នារី​ម្នាក់​ទល់​ម្នាក់៖

  • រិន សុធារី ​០-៤ កូរ៉េ​ខាង​ត្បូង Kim Jiyeon ពូល D

  • ម៉េត ម៉ារីយ៉ាន ​៤-៣ ​ឥណ្ឌា Namita Seth ពូល H

ប្រកួត​ទី​២​ផ្នែក​នារី

  • រិន សុធារី ១-៤ ឥណ្ឌូណេស៊ី Kusrini Dede Tari ពូល D

  • ម៉េត ម៉ារីយ៉ាន ៤-០ ​ឥណ្ឌូណេស៊ី Pitri Dwi Rahayu ពូល H

បើ​ទោះ​វិញ្ញាសា​វាយ​ទោល​ធ្លាក់​ទាំង​បុរស និង​នារី​មែន សូហ្វតេន្នីស នៅ​សល់​វិញ្ញាសា Mixed Doubles គឺ​កីឡាករ អ៊ន សម្បត្តិ ចាប់​ដៃ​គូ​ជា​មួយ​កីឡាការិនី រិន សុធារី ប្រកួត​ជា​មួយ​កីឡាករ​-​កីឡា​ការិនី ហ្វីលីពីន នៅ​ថ្ងៃ​ស្អែក​។ ​ចំណែក​វិញ្ញាសា​ផ្នែក​បុរស​វាយ​ជា​ក្រុម​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​កីឡាករ​របស់​ប្រទេស​​ឥណ្ឌា ​ថ្ងៃ​ទី​៣១ ខែ​​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៩:០០​នាទី​ព្រឹក៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់