• 2018-08-27 14:10:10
  • បាល់ទាត់

Aguero អាច​មាន​បញ្ហា​ជាមួយ​ក្លឹប Man City ក្រោយលេចវីដេអូជក់​ Shisha ហុយ​ផ្សែង​ពេញ​ហ្នឹង

  • 2018-08-27 14:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Sergio Aguero ក្នុង​ថ្ងៃ​នេះ​ ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ជក់​ Shisha ជាមួយ​មិត្ត​ភក្ដិ​ម្នាក់​ទៀត។ ទង្វើ​នេះ អាច​ធ្វើ​ឲ្យ​កីឡាករ​មាន​បញ្ហា​ជាមួយ​ក្លឹប Manchester City។

ប្រភព៖ The Sun

ក្នុង​វីដេអូ Story Instagram មាន​រយៈ​ពេល​ជាង ១០ វិនាទី បង្ហោះ​ដោយ​ តារាម៉ូដែល Lola Magnin ដែល​ជា​មិត្ត​ភក្ដិ​ស្រី​របស់ Aguero ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​អំពី នាង​ និង​កីឡាករ​ Aguero ជក់ Shisha ជាមួយ​គ្នា។

ប្រភព៖ The Sun

ទោះ​ជា​យ៉ាង​ណា កីឡាករ​អាហ្សង់ទីន​អាច​ប្រឈម​បញ្ហា​វិន័យ​ជាមួយ​ក្លឹប។ បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ ចុះ​ផ្សាយ​ដោយ​ The Sun បាន​ឲ្យ​ដឹង​ថា៖ "វីដេអូ​នេះ​មើល​ទៅ មិន​ល្អ​សោះ។ គេ​គឺ​ជា​កីឡាករ​កំពូល​មួយ​រូប ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​លោក ដូច្នេះ​គេ​គួរ​តែ​ដើរ​តួ​ជា​បុគ្គលគំរូ​ដល់​សាធារណជន។ វីដេអូ​នេះ បាន​បង្ហាញ​សារ​មិន​ល្អ​ទេ ដល់​អ្នក​គាំទ្រ ជា​ពិសេស​អ្នក​ដែល​មាន​វ័យ​ក្មេងៗ"។

គិត​មកទល់ពេលនេះ ក្លឹប Manchester City បាន​បដិសេធក្នុងការឆ្លើយតបទាក់ទងនឹងរឿងមួយនេះ។

ប្រភព៖ The Sun

គួរ​បញ្ជាក់​ផង​ដែរ​ថា Aguero គឺ​ជា​កីឡាករ​ស៊ុត​ច្រើន​គ្រាប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Manchester City។ តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០១១ មក ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ស៊ុត​ចូល​ដល់​ទៅ ២០៦ គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ជិត ៣០០ លើក (គ្រប់​កម្មវិធី​ទាំង​អស់)៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់