• 2018-08-27 03:22:03
  • បាល់ទះ

មហាផ្ទៃ ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រជែង​ពាន​បាល់ទះ​កម្រិត​ខ្ពស់​នៅ វៀតណាម

  • 2018-08-27 03:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​បាន​​ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​ប្រជែង​ពាន​កម្រិត​ខ្ពស់​នៅ​វៀតណាម ដែល​គ្រោង​ចេញ​ដំណើរ​ទៅ​ប្រកួត​ថ្ងៃ​ទី​២៥​ ខណៈ​ ពេល​វេលា​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​២៨ ខែ​​កញ្ញា ដល់​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ២០១៨ ។

ក្រុម​មហាផ្ទៃ (រូបចាស់)

​លោក អ៊ូ សុផល គ្រូ​បង្វឹក​បាល់ទះ​របស់​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ចូល​រួម​មាន​ចំនួន ៧ ក្នុង​នោះ​មាន​​​ក្លឹប​មក​ពី​ថៃ​១​ និង​​ក្លឹប​បាល់ទះ​របស់​ប្រទេស​វៀតណាម​ចំនួន ៥ ។ ​ក្លឹប​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ក្នុង​ការ​ប្រជែង​ពាន​នេះ​ខណៈ​កីឡាករ​បាន​​ប្រឹងប្រែង​ហ្វឹកហាត់​​ជា​រៀងរាល់​ថ្ងៃ​។

​​​​​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​ក្រុម​មហាផ្ទៃ​ធ្លាប់​ឈ្នះ​​ពាន​​ខាង​លើ​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​មិន​ចាំ​ឆ្នាំ។ ពាន​នេះ​ពីមុន​មក​ មិន​ធ្លាប់​មាន​ក្រុម​មក​ពី​ប្រទេស​ថៃ​​ចូល​រួម​ឡើយ។ ​ក្រុម​ចូល​រួម​លើក​នេះ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ៗ និង​មាន​កម្រិត​ប្រហាក់​ប្រហែល​​ និង​ខ្លាំង​ជាង​មហាផ្ទៃ។

​ពាន​ខាង​លើ​ដើម​ឡើយ​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ប៉ុន្តែ​ត្រូវ​បាន​លើក​ទៅ​ពេល​វេលា​ខាង​លើ​វិញ។ ក្លឹប​បាល់ទះ​មហាផ្ទៃ​ គឺ​ជា​ជើង​ឯក​រង​​ព្រឹត្តិការណ៍​កីឡាករ​ជាតិ​លើក​ទី​២​ ដែល​ពេល​នោះ​បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទះ​វិសាខា​ ៣-១ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់