• 2018-08-24 00:30:00
  • បាល់ទះ

សួន ចាន់ណារ៉ូ ប្រាប់​ពេល​វេលា​ហ្វឹកហាត់​នៅ​ថៃ​មិន​ច្រើន​​ដូច​ខ្មែរ

  • 2018-08-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃ​ប៉ះ​សេ​​ (អ្នក​លើក​បាល់​) អាជីព សួន ចាន់ណារ៉ូ ​បាន​ទៅ​ដល់​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​ទី​២០ ដើម្បី​ចូល​ហ្វឹកហាត់​នៅ​ទឹក​ដី​ថៃ​ក្នុង​ក្លឹប Kasetsart ជា​មួយ​កិច្ច​សន្យា​១​រដូវ​កាល​២០១៨ ដែល​ផ្ទេរ​ចេញ​ពី​ក្លឹប​បាល់ទះ​វិសាខា។

សួន ចាន់ណារ៉ូ

អ្នក​ប៉ះ​សេ​របស់​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ​​​ការ​ហ្វឹកហាត់​បែងចែក​ជា​ពីរ​ពេល​គ្នា​ក្នុង​មួយ​ថ្ងៃ។ នៅ​ខ្មែរ​ពេល​ព្រឹក​ហាត់​ពី​ម៉ោង ៦ ដល់​ ៨ ព្រឹក ​ទាំង​ការ​ទាញ​សាច់ដុំ និង​ហ្វឹកហាត់​កម្លាំង​ផ្សេង​ៗ។ ចំណែក​ពេល​ល្ងាច​ហាត់​បច្ចេកទេស​ពី​ម៉ោង ២ ដល់​ម៉ោង ៥:៣០ នាទី​រសៀល​។

​ចំពោះ​ការ​ហ្វឹកហាត់​នៅ​ថៃ​វិញ ព្រឹក​ហាត់​១​ម៉ោង​ចាប់​ពី​ម៉ោង ៦ ដល់​ ៧ព្រឹក​ ដោយ​គ្រាន់​តែ​ទាញ​សាច់​ដុំ​ប៉ុណ្ណោះ។ ខណៈ​ពេល​ល្ងាច​ហាត់​ចាប់​ពី​ម៉ោង ៦ ល្ងាច​ដល់​ម៉ោង ៩:៣០ នាទី​យប់​ ដោយ​ហ្វឹកហាត់​ទៅ​លើ​បច្ចេកទេស​សុទ្ធសាធ។

​ការ​ហ្វឹកហាត់​នេះ​បើ​ប្រៀបធៀប​គ្នា​ទៅ​ មាន​ន័យ​ថា ​នៅ​ខ្មែរ​​ហាត់​ច្រើន​ជាង​នៅ​ថៃ ១​ ម៉ោង។ សូម​បញ្ជាក់​ថា ក្រៅ​ពី សួន ចាន់ណារ៉ូ កម្ពុជា​នៅ​មាន​ ពិន សារុន មួយ​រូប​ទៀត ដែល​ត្រូវ​បាន​ក្លឹប​ខាង​លើ​ទិញ​ទៅ​លេង​នៅ​ទី​នោះ៕

ពិន​ សារុន ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់