• 2018-08-23 08:07:41
  • បាល់ទាត់

Champions League រដូវ​កាល​នេះ​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​មិន​ធ្លាប់​មាន​

  • 2018-08-23 08:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Champions League អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​កើត​ឡើង​នៅ​រដូវ​កាល​នេះ​បន្ទាប់​ពី​សមាជិក​ទាំង​អស់​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​ប្រើ​អាជ្ញាកណ្ដាល​វីដេអូ​ VAR ចាប់​ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ឬ​១/៤​ផ្ដាច់ព្រ័ត្រ​ត​ទៅ។​​

យោង​តាម​​ The Times អះអាង​ថា​ស្ថាប័ន​ក្បាល​ម៉ាស៊ីន​បាល់ទាត់​ទ្វីប​អឺរ៉ុប​ចាប់​ផ្ដើម​ពិចារណា​ការ​ប្រើ​ VAR បន្ទាប់​ពី​បច្ចេកវិទ្យា​នេះ​ទទួល​ជោគជ័យ​នៅ World Cup ប្រទេស​រុស្ស៊ី​ ពោល​គឺ​បាន​កាត់​បន្ថយ​កំហុស​ជា​ច្រើន​ដែល​អាជ្ញាកណ្ដាល​លើ​ទីលាន​សម្រេច​ចិត្ត​ខុស។​

ការ​ជួប​ប្រជុំ​សំខាន់​មួយ​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​សម្រេច​ជា​ផ្លូវ​ការ​​ថា​តើ​ VAR គួរ​ប្រើ​នៅ​ UEFA Champions League ឬ​ក៏​បន្ត​ប្រើ​ជំនួយ​ការ​អាជ្ញាកណ្ដាល​២​រូប​ដែល​ឈរ​នៅ​ក្រោយ​បន្ទាត់​ហ្គោន​ ដូច​រដូវ​កាល​មុន​ៗ​ត​ទៅ​ទៀត៕

ប្រភព៖ UEFA អត្ថបទ៖ វិរ័ត្ន

មតិយោបល់