• 2018-08-23 04:00:04
  • បាល់ទាត់

គ្រូ​បង្វឹក​របស់​កម្ពុជា​បច្ចុប្បន្ន​ ធ្លាប់​លេង​​លីគ​​ទី​២​ អ៊ុយរុយហ្គាយ

  • 2018-08-23 04:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Felix Agustin Gonzalez Dalmas ​ដែល​កំពុង​កាន់​ការងារ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់ Keisuke Honda ​នោះ​គឺ​ជា​អតីត​កីឡាករ​របស់​ក្លឹប Plaza Colonia ដែល​លេង​នៅ​លីគ​ទី​២​របស់​អ៊ុយរុយហ្គាយ​​ចន្លោះ​​ឆ្នាំ​២០១៣​-២០១៤។

Felix Agustin Gonzalez Dalmas

ក្នុង​រដូវ​កាល​ដែល​លោក​ធ្លាប់​លេង​នៅ​ក្លឹប​ខាង​លើ​គឺ​បង្ហាញ​ខ្លួន​បាន​ចំនួន ៤ ប្រកួត​តែ​ប៉ុណ្ណោះ។ ​លើស​ពី​នេះ​ មុន​ពេល​លោក​ផ្លាស់​មក​លេង​នៅ​ក្លឹប​ខាង​លើ​ក៏​ធ្លាប់​ជា​កីឡាករ​របស់​ក្លឹប AS.Laranja Kyoto កាល​ឆ្នាំ​២០១០-២០១១ រួច​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Sagawa Printing ​ដែល​ជា​ក្លឹប​ទី​៤​របស់​ជប៉ុន ក្នុង​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១។ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៣ ក៏​ផ្លាស់​ទៅ​កាន់​ក្លឹប​ចាស់​ AS.Laranja Kyoto វិញ។ ដល់​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៣ ក៏​ផ្លាស់​ទៅ​កាន់​ក្លឹប​ Plaza Colonia ​ដោយ​បង្ហាញ​ខ្លួន​លេង​​លើ​ទី​លាន​បាន​ចំនួន ៤​ប្រកួត​រួច​ក៏​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​​។

​​​​​បច្ចុប្បន្ន​គ្រូ​បង្វឹក​រូប​នេះ​មាន​​វ័យ​ទើប​តែ ៣០ ឆ្នាំ​ប៉ុណ្ណោះ ​មាន​កម្ពស់​១,៨០ម៉ែត្រ​កើត​នៅ​ប្រទេស​អាហ្សង់ទីន​ ហើយ​ធ្លាប់​លេង​ជា​ខ្សែ​បម្រើ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់