• 2018-08-18 08:58:14
  • បាល់ទាត់

Florentino ស្ម័គ្រចិត្ត​បោះ​លុយ ៣០០ លាន​អឺរ៉ូ យក Neymar មក​ជំនួស​កន្លែង​ Ronaldo

  • 2018-08-18 08:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប Real Madrid លោក Florentino Perez បាន​ត្រៀម​លុយ​​មួយ​បាច់​ធំ ប្រមាណ៣០០ លាន​អឺរ៉ូ (ប្រហែល ៣៤៣ លាន​ដុល្លារ) ​រួចរាល់​ហើយ​ដើម្បី​ត្រៀម​ឆក់​យក Neymar ប្រសិន​បើ UEFA ដាក់​ទណ្ឌកម្ម​​ Paris Saint-Germain ​ហើយ​បង្ខំ​ឲ្យ​ PSG ​លក់​កីឡាករ​ប្រេស៊ីល​មែន។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន BBC ចុះ​ផ្សាយ​ថ្ងៃ​នេះ។

Florentino Perezអស់​សង្ឃឹម​ដោយសារ​តែ​លោក​មិន​​ទាន់​បានរកឃើញកីឡាករជំនួស Cristiano Ronaldo បាន ខណៈ​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​នឹង​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃ​ទី ៣១ ខែ​សីហា ពោល​គឺ​នៅ​មិន​ដល់​២​សប្តាហ៍​ទៀត​ផង។

បរាជ័យ​ដ៏​អាម៉ាស់​របស់​ក្រុម​អធិរាជ​ស​ នៃ​ពាន​រង្វាន់ UEFA Super Cup ក្រោម​ថ្វី​ជើង Atletico បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​ផ្ទុះ​កំហឹង​កក្រើក​ពេញ​កីឡដ្ឋាន Santiago Bernabeu។

ខ្សែ​ប្រយុទ្ធ Icardi, Rodrigo និង Werner សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​លោក Florentino ចង់​បាន បន្ទាប់​ពី​ Real លក់ Ronaldo ឲ្យ​ Juventus ក្នុង​តម្លៃ ប្រហែល ១១៨ លាន​ដុល្លារ។ នេះ​បើ​តាម Sport-English។

Paris Saint-Germain ត្រូ​វបានសហព័ន្ធ​បាល់​ទាត់​ទ្វីប​អឺរ៉ុប UEFA ស៊ើបអង្កេតជា​ផ្លូវការ​ ជុំ​វិញ​ការ​ចំណាយ​​លុយ​ដ៏​សន្ធឹក​សន្ធាប់​ នា​ទីផ្សារ​ដោះដូរ​កីឡាករ​​កាល​ពី​រដូវ​ក្តៅ​​ឆ្នាំ​មុន លើស​ពី​ខ្ទង់​ចំណូល​របស់​ក្លឹប​ ដែល​សេចក្តី​សម្រេច​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ចុង​ខែ​សីហា​នេះ​ហើយ។

បញ្ញត្តិ​ ស្តី​ពី ការ​ប្រកួត​ប្រជែង​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌ (Financial Fair Play) របស់ UEFA កាល​ពី​ ឆ្នាំ ​២០១០​ ចែង​ថា "ក្លឹប​អាច​ចំណាយ​មិន​លើស​ពី ៣០លាន​អឺរ៉ូ នៃ​ចំណូល​ដែល​ក្លឹប​រក​បាន​ សម្រាប់​រយៈ​ពេល​៣​ឆ្នាំ" ឬ​​មិន​ឲ្យ​ចំណាយ​លើស​​ពី១០​លាន​អឺរ៉ូ​ ធៀប​នឹង​ចំណូល​ក្នុង​១ឆ្នាំៗ​​។

​កាល​ពី​ឆ្នាំ​ទៅ ក្លឹប​អ្នក​មាន​លុយ​មួយ​នេះ គ្រាន់​តែ​ចំណាយ​លើ​ Neymar និង Mbappe ជិត​ស្មើ​ចំណូល​ដែល​ក្លឹប​ខំ​រក​ពេញ​មួយ​ឆ្នាំ។ នេះ​បើ​តាម​ BBC ចុះ​ផ្សាយ​កាល​បី​ខែ​កញ្ញា​ឆ្នាំ​២០១៧។

​ប្រសិន​បើ​ PSG ត្រូវ​​បាន UEFA ដាក់​ទណ្ឌកម្ម​ដោយ​បង្ខំ​ឲ្យ​លក់ Neymar ចេញ​មែន នោះ​ជា​កន្លែង​ដែល​លោក Florentino នឹង​ចូល​មក​​ជាមួយ​នឹង​ទឹកប្រាក់​ ៣៤៣ លាន​ដុល្លារ​ដែល​លោក​ត្រៀម​ជា​ស្រេច​ដើម្បី​ឆក់​យក Neymar៕

ប្រភព៖ BBC | Sport English ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់