- 2018-08-18 07:01:20
- បាល់ទាត់
ប្រធាន La Liga ចំអកឲ្យ Inter Milan ថាអត់លុយទេ តែហ៊ានឲ្យ Modric ក្នុងតម្លៃកប់ពពក
- 2018-08-18 07:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន La Liga ចំអកឲ្យ Inter Milan ថាអត់លុយទេ តែហ៊ានឲ្យ Modric ក្នុងតម្លៃកប់ពពក
ចន្លោះមិនឃើញ
Inter Milan បានដាក់ពាក្យបណ្តឹងលោក Javier Tebas ប្រធាន La Liga ទៅកាន់ FIFA ជុំវិញការចោទប្រកាន់បានទាក់ទង Luka Modric ដោយខុសច្បាប់។ នេះបើតាម Goal ចុះផ្សាយថ្ងៃនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយ ABC លោក Tebas បានរិះគន់ក្រុម Inter ថា បានទាក់ទងជាមួយខ្សែបម្រើ Luka Modric របស់ Real Madrid ដោយស្ងាត់ៗ។
ប្រធាន La Liga បានសើចចំអក ឲ្យ Inter Milan ថាអត់លុយទេ តែហ៊ានឲ្យ Modric ក្នុងតម្លៃកប់ពពក។ លោកបាននិយាយថា Inter ហ៊ានឲ្យ Modric “នូវទឹកប្រាក់ដ៏ច្រើនមហាសាល" បើទោះជាក្លឹប "គ្មានលុយ"។
លោក Florentino Perez ប្រធានក្លិប Real Madrid ធ្លាប់បាននិយាយថា បើចង់បាន Modric មានផ្លូវតែមួយគត់ គឺត្រូវមានលុយ ៧៥០ លានអឺរ៉ូ (ប្រហែល ៨៥៨ លានដុល្លារ) ដើម្បីផ្តាច់កុងត្រាកីឡាករក្រូអាត។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Javier Tebas ក្លឹបនៅក្របខ័ណ្ឌអ៊ីតាលីបានប្រកាសថាខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើលោក Tebas ចំពោះសេចក្តីថ្លែងការណ៍នៅក្នុងសារព័ត៌មាននោះ។
Inter ថ្លែងថា "ការអត្ថាធិប្បាយនោះធ្វើឡើងដោយគ្មានចំណេះដឹងអីបន្តិចសោះ ហើយថែមទាំងជាន់ឈ្លីកេរ្តិ៍ឈ្មោះក្លឹបអ៊ីតាលី និងក្របខ័ណ្ឌលីគ [Serie A] ទៀតផង"។
ក្លឹបអ៊ីតាលីមួយនេះ បាននិយាយថាពួកគេមិនមានទំនាក់ទំនងអ្វីឡើយជាមួយ Modric ហើយបានស្នើឲ្យ FIFA បើកការស៊ើបអង្កេត៕