
- 2018-08-18 04:13:26
- បាល់ទាត់
Scholes ប្រាប់ Pogba កុំជ្រួលជ្រើមចង់ទៅ Barcelona ប្រឹងលេងនៅ Man Utd ទៅ
- 2018-08-18 04:13:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 15
Scholes ប្រាប់ Pogba កុំជ្រួលជ្រើមចង់ទៅ Barcelona ប្រឹងលេងនៅ Man Utd ទៅ
ចន្លោះមិនឃើញ
Paul Scholes បានជំរុញឲ្យ Paul Pogba បំភ្លេចការចង់ទៅ Barcelona ហើយត្រូវប្រឹងបញ្ចេញសមត្ថភាពឲ្យបានល្អនៅ Manchester United ទើបប្រសើរជាង។
មួយរយៈចុងក្រោយនេះ Pogba ហាក់មិនសប្បាយចិត្ត ដោយសារមានបញ្ហាខ្លះៗជាមួយលោក Jose Mourinho។ Jose បានព្រមានខ្សែបម្រើខាងលើមិនឲ្យនិយាយច្រើនជាងមួយអ្នកកាសែតទេ ហើយធ្លាប់ប្រាប់ទៀតថា ប្រសិនគេចង់ចេញពីក្លឹប សរសេរលិខិតសុំផ្ទេរមក។
ជាឱកាស ហើយ Pogba ទើបតែបង្ហាញទម្រង់លេងល្អកាល World Cup ក្លឹប Barcelona មានបំណងចង់នាំគេមកកាន់ទឹកដីអេស្ប៉ាញ។ ទាក់ទិនរឿងនេះ Scholes បានបញ្ចេញមតិថាប្រាប់ទៅកាន់ BBC ថា៖ “Paul ត្រូវការបង្ហាញសមត្ថភាពបន្ថែមទៀតជាងអ្វីដែលគេកំពុងធ្វើសព្វថ្ងៃ។ ពួកយើងដឹងពីទេពកោសល្យដែលមាន”។
អតីតកីឡាករ Man Utd បន្តថា៖ “គេបានបង្ហាញទម្រង់លេងល្អរបស់គេពេលជួប Leicester ប៉ុន្តែគេគួរតែបង្ហាញបែបនេះរាល់សប្ដាហ៍។ គេគួរតែត្រូវតែងតាំងជាប្រធានក្រុម ពេលដែលពួកយើងចុះកុងត្រាយកគេ ដើម្បីផ្ដល់ការទំនួលខុសត្រូវដល់គេ"៕