• 2018-08-18 02:30:45
  • បាល់ទាត់

ឡូយ​បាត់! Beckham នាំ​គ្រួសារ​ទៅ​បង្ហាត់​បាល់​ក្មេង​ៗ​នៅ​ឥណ្ឌូណេស៊ី​

  • 2018-08-18 02:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham និង​គ្រួសារ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​​ដើម្បី​បង្ហាត់​ដល់​ក្មេង​​ៗ​ឥណ្ឌូណេស៊ី​ដែល​រស់​នៅ​លើ​កោះ Sumba ពី​របៀប​នៃ​ការ​លេង​បាល់ទាត់។

ក្នុង​ដំណើរ​​ទៅ​​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​​​អតីត​វីរបុរស​របស់ Manchester United និង​ជម្រើស​ជាតិ​អង់គ្លេស​បាន​នាំ​ភរិយា Victoria និង​កូន​ទាំង​៤​រួម​មាន​ Harper, ៧ឆ្នាំ​, Cruz, ១៣​ឆ្នាំ​, Romeo, ១៥​ឆ្នាំ និង Brooklyn ​១៩​ឆ្នាំ​ទៅ​ជាមួយ។

ភរិយា​របស់ Beckham នាង Victoria បាន​បង្ហោះ​រូប​ជា​ច្រើន​នៃ​សកម្មភាព​សមាជិក​គ្រួសារ​និង​ក្មេង​ៗ​ឥណ្ឌូណេស៊ី​លើ​បណ្ដាញ​សង្គម Instagram។ នាង​ក៏​​បាន​សរសេរ​ភ្ជាប់​រូប​ទាំង​នោះ​ដែរ​ថា ជា​ថ្ងៃ​ដ៏​ស្រស់​ស្អាត​ ដែល​បាន​មក​បង្រៀន​បាល់​ដល់​កូន​សិស្ស​ក្មេង​លើ​កោះ Sumba៕ ​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់