• 2018-08-17 12:23:44
  • បាល់ទាត់

ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​រក​ឃើញ​គ្រូ​បង្វឹក​ថ្មី​ហើយ

  • 2018-08-17 12:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង ក្នុង​ថ្ងៃ​នេះ បាន​ប្រកាស​តែងតាំង​លោក Paulo Bento ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ។

ក្រោយ World Cup ២០១៨ អតីត​គ្រូបង្វឹកក្រុម​ជម្រើស​ជាតិ​មួយ​នេះ លោក Shin Tae-yong បាន​ចាក​ចេញ​ពី​តួនាទី​ក្រោយ​សហព័ន្ធ បាន​សម្រេច​មិន​បន្ត​កុងត្រា។

ក្នុង​ឱកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី ប្រធាន​គណៈ​កម្មការ​បច្ចេកទេស​នៃ​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង លោក Kim Pan-gon បាន​និយាយ​ថា៖ "យើង​ជឿ​ថា លោក Bento គឺ​ជា​គ្រូ​បង្វឹក​ដែល​អាច​អភិវឌ្ឍ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង ប្រសិន​ជា​យើង​អាចបន្ត​គាំទ្រ​លោក​នៅ​រយៈ​ពេល ៤ ឆ្នាំ​ទៅ​មុខ​ទៀត"។

លោក Bento ធ្លាប់​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្លឹប​ Sporting CP ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៩ និង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤។ កាល​ពី​ចុង​ឆ្នាំ ២០១៧ លោក​បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប​ចិន Chongqing Dangdai Lifan FC។ ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ដឹកនាំ​មិន​សូវ​បាន​ជោគជ័យ លោក​ត្រូវ​បាន​ក្លឹប បញ្ចប់​ពី​ការងារ​កាល​ពី​ខែ​មុន​នេះ៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់