• 2018-08-17 11:37:04
  • បាល់ទាត់

Man City ប្រកាស​អំពី​រយៈ​ពេល​ដែល De Bruyne នឹង​អវត្តមាន

  • 2018-08-17 11:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City ក្នុង​ថ្ងៃ​នេះ បាន​ធ្វើ​ការ​ប្រកាស​ថា ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne នឹង​អវត្តមាន​ក្នុង​រង្វង់​រយៈ​ពេល ៣ ខែ។

ក្លឹប​អង់គ្លេស បាន​ធ្វើ​ការ​បញ្ជាក់​ថា កីឡាករ​បែលហ្សិក​បាន​រង​របួស​ជង្គង់​ស្ដាំ​របស់​ខ្លួន។ ផ្ទុយ​ពី​របាយការណ៍​បឋម​មួយ​ចំនួន ក្លឹប​ដដែល​បាន​លើក​ឡើងថា នឹង​មិន​មាន​ការ​វះ​កាត់​អ្វី​ឡើយ ទាក់ទង​នឹង​បញ្ហា​របួស​នេះ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ De Bruyne បាន​រង​របួស ក្នុង​អំឡុង​ពេល​ហ្វឹកហាត់។

រយៈ​ពេល​នៃ​អវត្តមាន​នេះ មាន​ន័យ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​បែលហ្សិក​អាច​មិន​បាន​ជួយ​ក្រុម​ ក្នុង​ប្រកួត​ធំៗ​មួយ​ចំនួន ​ដូច​ជា​ប្រកួត​ប៉ះ​ជាមួយ Liverpool (៧ តុលា), Tottenham Hotspur (២៨ តុលា) និង Manchester United (១១ វិច្ឆិកា) ជា​ដើម។

សូម​បញ្ជាក់​ផង​ដែរ De Bruyne បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប Manchester City ជា​ពិសេស​កាល​ពី​រដូវ​កាល​មុន។ ក្នុង​រដូវ​កាល ២០១៧/១៨ កីឡាករ​បែលហ្សិក​លេង​បាន​សរុប ៥២ ប្រកួត ស៊ុត​ចូល ១២ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ជា​ច្រើន​គ្រាប់​ទៀត។

ក្នុង World Cup ២០១៨ ខ្សែ​បម្រើ​ប្រយុទ្ធ​នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន។ កីឡាករ​គឺ​ជា​កីឡាករ​បង្គោល​ក្នុង​ការ​រួម​ចំណែក​ជួយ​ឲ្យ​បែលហ្សិក​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​កម្មវិធី​នេះ៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់