• 2018-08-17 23:30:00
  • បាល់ទាត់

កាល​ជើង​ទី​១​ ណាហ្គា ចាញ់​បឹង​កេត​ទាំង​មិន​អស់​ចិត្ត​ ចុះ​ល្ងាច​នេះ​វិញ?

  • 2018-08-17 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ខ្លាំង​របស់​កម្ពុជា ដែល​កំពុង​ប្រជែង​យក​​កំពូល​តារាង បឹង​កេត​ និង​ណាហ្គាវើល នឹង​​ធ្វើ​ការ​ប្រកួត​ជើង​ទី​២​ នៅ​វេលា​ម៉ោង ៣ :០០ នាទី​រសៀល​នេះ​នៅ​ស្តាត​ចាស់​ដែល​ជា​ទឹក​ដី​របស់​ណាហ្គាវើល ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៨។

សកម្មភាព​ប្រកួត​រវាង​ ណាហ្គា និង​បឹង​កេត កាល​ជើង​ទី​១

​កាល​ជើង​ទី​១​ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​​ក្រុម​បឹង​កេត​បាន​យក​ឈ្នះ​ទៅ​លើ​ណាហ្គា​ ដោយ​លទ្ធផល ៣-២។ ​លទ្ធផល​នោះ​លោក មាស ចាន់​ណា​ គ្រូ​បង្វឹក​របស់​ណាហ្គា​មិន​ពេញ​ចិត្ត​ឡើយ ​ដោយ​យល់​ថា ​​ការ​សម្រេច​ផ្ដល់​បាល់​ប៉េណាល់​ទី​របស់​អាជ្ញាកណ្ដាល​​ដល់ បឹង​កេត​ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ ៣-២ នៅ​ចុង​ម៉ោង​នោះ​ គឺ​មិន​ស័ក្ដិសម ព្រោះ​​ជា​បាល់​ដែល​ខ្សែ​ការពារ​របស់​លោក​មិន​បាន​បង្ក​កំហុស​ទាល់​តែ​សោះ​។

​បើ​គិត​​​ត្រឹម​សប្ដាហ៍​ទី​១៧​ ​បឹង​កេត និង​ណាហ្គាវើល ខុស​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ដោយ​បឹង​កេត​មាន ៤២ ខណៈ ណាហ្គា មាន ៤១ ពិន្ទុ។ ​ដោយ​ឡែក​សម្រាប់​ជំនួប​សប្ដាហ៍​​ទី​១៨​នេះ​ប្រៀប​ដូច​ជា​សង្គ្រាម​​​ប្រជែង​យក​លេខ ១ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​យ៉ាង​ដូច្នោះ​ដែរ។

កម្មវិធី​ប្រកួត​សម្រាប់​ថ្ងៃ​សៅរ៍​៖

  • ណាហ្គា ប៉ះ បឹង​កេត ម៉ោង ៣ រសៀល​នៅ​ស្តាត​ចាស់​

  • ភ្នំពេញ​ក្រោន ប៉ះ អង្គរ​ថាយ​ហ្គឺរ ម៉ោង ៦ ល្ងាច​នៅ RSN

  • វិសាខា ប៉ះ សូលទីឡូអង្គរ ម៉ោង ៦ ល្ងាច​នៅ​ស្តាត​ចាស់

​​កម្មវិធី​ប្រកួត​សម្រាប់​ថ្ងៃ​អាទិត្យ​៖

  • អាស៊ី​អឺរ៉ុប​យូណាយ​ធីត ប៉ះ អគ្គិសនី​កម្ពុជា ម៉ោង ៣ រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ

  • វេស្ទើន​ភ្នំពេញ ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ម៉ោង ៣ ​រសៀល​នៅ​​វេស្ទើន

  • ក្រសួង​ការពារ​ជាតិ ប៉ះ អគ្គ​.​នគរ​បាល​ជាតិ​ ម៉ោង ៦ ល្ងាច​នៅ​ស្តាត​ចាស់​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់