- 2018-08-18 00:31:00
- កីឡាផ្សេងៗ
ពេលនេះមិនទាន់មានក្រុមហ៊ុនឯកជនសន្យាផ្តល់រង្វាន់ដល់មេដាយទ្វីបអាស៊ីឡើយ
- 2018-08-18 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនេះមិនទាន់មានក្រុមហ៊ុនឯកជនសន្យាផ្តល់រង្វាន់ដល់មេដាយទ្វីបអាស៊ីឡើយ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍កីឡាធំប្រចាំទ្វីបអាស៊ីដែលមានរយៈពេល៤ឆ្នាំម្តងនឹងចាប់ផ្តើមបើកជាផ្លូវការនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះហើយ ខណៈកម្ពុជាបានបញ្ជូនកីឡា១៣ប្រភេទដែលមានអត្តពលិក៤២នាក់ចូលរួមប្រកួត។
សម្រាប់កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នេះ តាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រាប់ថា រហូតដល់ពេលនេះមិនទាន់មានក្រុមហ៊ុនឯកជនណាមួយសន្យាផ្តល់ប្រាក់ឧបត្ថម្ភឡើយ។ ឯកឧត្តមអគ្គលេខាធិការបានអំពាវនាវឲ្យក្រុមហ៊ុនជន និងសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា។
រហូតដល់ពេលនេះមានតែអនុក្រឹត្យរាជរដ្ឋាភិបាលតែមួយគត់ដែលផ្តល់ប្រាក់រង្វាន់ដល់អ្នកឈ្នះមេដាយ។ សម្រាប់ផ្តល់ប្រាក់រង្វាន់អ្នកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធដូចខាងក្រោម៖
មេដាយមាស៖ ១គ្រឿងទទួលបាន ៨០ លានរៀល
មេដាយប្រាក់៖ ១គ្រឿងទទួលបាន ៤០ លានរៀល
មេដាយសំរឹទ្ធ៖ ១គ្រឿងទទួលបាន ២៤ លានរៀល
សម្តេចតេជោ ហ៊ុន សែន ធ្លាប់ឧបត្ថម្ភប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិកដល់កីឡាការិនី ស៊ន សៀវម៉ី ដែលឈ្នះមេដាយមាសទ្វីបអាស៊ីកាលពីឆ្នាំ២០១៤៕
កីឡាករចំបាប់សង្ឃឹមខ្ពស់ជាងគេនៅកម្ពុជា ខ្លាចចាញ់នៅ Asian Games
ឃើញប្រវត្តិ ម៉ីន មូស្តាន និង សាលី អ៊ូមើត ពិតជាគួរឲ្យសរសើរ
ស៊ន សៀវម៉ី «មានអារម្មណ៍ថាខ្លួនឯងមានសម្ពាធ ពេលគេរំពឹងខ្លាំងមកលើយើង»
ស្ទើរគ្មានអ្នកដឹង ម៉ូតូទឹកកម្ពុជាឈ្នះពានកម្រិតពិភពលោកជាច្រើនមុន Asian Games មកដល់