• 2018-08-17 07:17:08
  • កីឡា​ផ្សេង​ៗ

កីឡាករ​ចំបាប់​​សង្ឃឹម​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា ខ្លាច​ចាញ់​នៅ​ Asian Games ​​​​

  • 2018-08-17 07:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​-​កីឡា​ការិនី​ចំបាប់​កម្ពុជា​ ​បាន​​​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​​កាល​ពី​​ព្រឹកមិញ​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​​ព្រឹត្តិការណ៍​ Asian Games 2018 ​ចន្លោះ​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨។ ​

ហេង វុទ្ធី

​ក្នុង​ការ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​​​តំបន់​មួយ​នេះ ​​កីឡាករ​ដែល​ជា​ក្ដី​រំពឹង​របស់​កម្ពុជា​ក្នុង​ការ​ប្រជែង​យក​មេដាយ​ ហេង វុទ្ធី បង្ហាញ​អារម្មណ៍​ភ័យ​ព្រួយ​ខ្លាច​ចាញ់​ការ​ប្រកួត​ ​ក្រោម​ហេតុ​ផល​ស្ទើរ​បទ​ពិសោធ។ ​កីឡាករ​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៨៦​គីឡូក្រាម​រូប​នេះ​ មិន​​ធ្លាប់​​ចូល​រួម​ប្រកួត​កម្មវិធី​ខាង​លើ​នេះ​ឡើយ​ពី​មុន​មក។ ជាង​នេះ​​​​ទៅទៀត​​រូប​គេ​ក៏​មិន​ទាន់​បាន​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​​បាន​សូម្បី​ម្ដង​​ តាំង​ពី​ប្រមូល​ផ្ដុំ​កាល​ខែ​កុម្ភៈ ឆ្នាំ​២០១៨ មក​ដល់​បច្ចុប្បន្ន។

​ម្ចាស់​មេដាយ​ប្រាក់​ពីរ​គ្រឿង និង​សំរឹទ្ធ​ពីរ​គ្រឿង​​ក្នុង​កម្មវិធី​ជើង​ឯក​អាស៊ីអាគ្នេយ៍​កាល​ឆ្នាំ​២០១៦​​រូប​នេះ​ រៀប​រាប់​យ៉ាង​ដូច្នេះ​ថា«ដាក់​វីដេអូ»។ ​បើ​ទោះ​មាន​អារម្មណ៍​ភ័យ​ព្រួយ​បែបនេះ​ក្ដី វុទ្ធី​ អះអាង​ថា នឹង​ព្យាយាម​តាំង​ចិត្ត​​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​​ឯង​​​មាន​ទំនុក​ចិត្ត និង​អាច​យក​ឈ្នះ​ដៃគូ​ ដើម្បី​ប្រជែង​មេដាយ​ជូន​ជាតិ។

​ទាក់​ទង​ការ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​​នេះ​លោក​ស្រី ចូវ សុធារ៉ា គ្រូ​បង្វឹក​ចំបាប់​ជម្រើស​ជាតិ​កម្ពុជា​មិន​បាន​​​មាន​ទំនុក​ចិត្ត​ខ្ពស់​ឡើយ ​ក្នុង​ការ​ទទួល​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ខាង​លើ។ អ្នក​ស្រី​យល់​ថា កីឡាករ​កម្ពុជា​នៅ​មាន​កម្រិត​ក្រោម​​ប្រទេស​ខ្លាំង​ៗ​មួយ​ចំនួន​​ជា​ច្រើន។ តែ​អ្វី​ដែល​អ្នក​ស្រី​ចង់​បាន​គឺ​កីឡាករ​ទទួល​បាន​បទ​ពិសោធ​ ដើម្បី​ត្រៀម​​ការ​ប្រជែង​យក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ស៊ីហ្គេម​​នៅ​ប្រទេស​ហ្វីលីពីន​នៅ​​ឆ្នាំ​ក្រោយ។

​​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ត្រៀម​កីឡាករ​-​កីឡា​ការិនី​ចំនួន ៥ រូប​​ឲ្យ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ Asian Games 2018 ដោយ​មាន​កីឡាករ​ ហេង វុទ្ធី, ជន់ ធួន កីឡា​ការិនី ឌិត សំណាង កីឡា​ការិនី ជ័យ ច័ន្ទ​រស្មី និង​កីឡា​ការិនី ឌន ស្រស់៕

ចូវ សុធារ៉ា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់