• 2018-08-17 04:38:58
  • កីឡា​ផ្សេង​ៗ

Asian Games ឆ្នាំ​នេះ​កម្ពុជា​ប្ដេជ្ញា​យក​​មេដាយ​មាស​យ៉ាង​តិច​២​

  • 2018-08-17 04:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯក​ឧត្ដម​ ថោង ខុន ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​​ខ្ពស់​​ កម្ពុជា​​​ត្រូវ​តែ​យក​ឲ្យ​​បាន​មេដាយ​មាស​យ៉ាង​តិច​ពីរ​គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចន្លោះ​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨។

ថ្លែង​ក្នុង​ឱកាស​ជូន​អត្តពលិក​ ៥​ប្រភេទ​កីឡា​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​កាល​ពី​ព្រឹក​មិញ​ ឯក​ឧត្ដម​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កំណត់​គោល​ដៅ​ហើយ​ថា ឆ្នាំ​នេះ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​យក​មេដាយ​មាស​ឲ្យ​បាន​យ៉ាង​តិច​២​គ្រឿង​ពី​ Asian Games ។ កម្ពុជា​បាន​សម្រេច​គោល​ដៅ​ម្ដង​រួច​មក​ហើយ​កាល​​៤​ឆ្នាំ​មុន​ ពោល​គឺ​យក​បាន​មេដាយ​មាស​១​ពី​កម្មវិធី​នេះ ដែល​យក​បាន​ដោយ ស៊ន សៀវម៉ី។

​​​​​ដោយ​ឡែក​ឆ្នាំ​នេះ​កម្ពុជា​​សង្ឃឹម​ខ្ពស់​លើ​ប្រភេទ​កីឡា ម៉ូតូ​ទឹក និង​ស៊ន សៀវម៉ី ជា​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​មេដាយ​មាស។ ​ការ​រំពឹង​នេះ​ក៏​ជា​ការ​កំណត់​គោល​ដៅ​យ៉ាង​ច្បាស់​របស់​កម្ពុជា​ ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍​​វិស័យ​កីឡា​ឲ្យ​មាន​ភាព​រីក​មុខ​មាត់​លើ​ឆាក​អន្តរជាតិ។

​ព្រឹត្តិការណ៍ Asian Games ​ 2018កម្ពុជា​បាន​បញ្ជូន​​ប្រភេទ​កីឡា​ចំនួន ១៣ ឲ្យ​ទៅ​ចូល​រួម​ប្រកួត​​ ដែល​មាន​កីឡាករ និង​កីឡា​ការិនី​ចំនួន​៤៣​នាក់។ ដោយ​ឡែក​កាល​ឆ្នាំ​២០១៤ កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចំនួន ៣០ នាក់​ឲ្យ​ទៅ​ចូល​រួម ហើយ​ក៏​ទទួល​បាន​មេដាយ​មាស​១​គ្រឿង​ ដែល​យក​បាន​ដោយ ស៊ន សៀវម៉ី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់