• 2018-08-17 04:10:24
  • ព័ត៌មាន

Lukaku ចង់​​ចូល​និវត្តន៍​២​ឆ្នាំ​ទៀត​ពី​ជម្រើស​ជាតិ​​ ​ព្រោះ​មូលហេតុ​មួយ​

  • 2018-08-17 04:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku បាន​បង្ហើប​ពី​ផែន​ការ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​នៅ​ឆ្នាំ​២០២០​ គឺ​ក្រោយ​ចប់​ព្រឹត្តិការណ៍​ Euro បើ​ទោះ​ជា​ពេល​នោះ​រូប​គេ​នឹង​មាន​អាយុ​ត្រឹម​២៧​ឆ្នាំ​ក្ដី។

Lukaku

ខ្សែ​ប្រយុទ្ធ​ Manchester United ​បច្ចុប្បន្ន​មាន​វ័យ​២៥​ឆ្នាំ​គឺ​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ជម្រើស​ជាតិ​ដោយ​បង្ហាញ​ខ្លួន​​៧៥​ប្រកួត​ បំប៉ោង​សំណាញ់​៤០​គ្រាប់។ ក្រៅ​ពី​នោះ​រូប​គេ​គឺ​​ជា​តួ​សំខាន់​ជួយ​ក្រុម​រហស្សនាម​ថា​ Red Devil ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup នៅ​រុស្ស៊ី។

កីឡាករ​ស្បែក​ខ្មៅ​មាន​សញ្ជាតិ​ដើម​កុងហ្គោ​បាន​និយាយ​ថា​ខ្លួន​គ្មាន​ផែនការ​លេង​ដល់​ World Cup នៅ​កាតារ​នោះ​ទេ​ពោល​គឺ ក្រោយ​ចប់​ Euro នឹង​ព្យួរ​ស្បែក​ជើង​ជាមួយ​ជម្រើស​ជាតិ​ហើយ។ មូលហេតុ​គឺ​ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​បង្ហាញ​សមត្ថភាព។

“ខ្ញុំ​មាន​អាយុ​២៥​ឆ្នាំ​ហើយ។ ខ្ញុំ​ឃើញ​យុវជន​មាន​ទេព​កោសល្យ​ជា​ច្រើន​ព្យាយាម​ដណ្ដើម​ដំណែង​ជម្រើស​ដំបូង​។ សម្រាប់​ពេល​នេះ​ខ្ញុំ​មិន​បោះចោល​ឱកាស​ដោយ​ងាយ​ទេ តែ​យ៉ាង​យូរ​២​ឆ្នាំ​ទៀត​ ពួកគេ​ (កីឡាករ​ក្មេងៗ)​ នឹង​បាន​កន្លែង​ខ្ញុំ"។ Lukaku និយាយ​ដូច្នេះ៕

ប្រភព៖ Metro ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី