• 2018-08-17 02:49:41
  • ព័ត៌មាន

បង​ប្រុស​ Messi ត្រូវ​កាត់​ឲ្យ​ជាប់​គុក​ជាង​២​ឆ្នាំ​​ពី​បទ​កាន់កាប់​កាំភ្លើង​ខុស​ច្បាប់​​

  • 2018-08-17 02:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Matias Messi បង​ប្រុស​បង្កើត​របស់​ Lionel Messi ខ្សែ​ប្រយុទ្ធ​ Barcelona ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ​កន្លះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ពី​បទ​កាន់កាប់​អាវុធ​ខុស​ច្បាប់។​

យ៉ាង​ណា​បុរស​វ័យ​៣៥​ឆ្នាំ​មិន​ចាំ​បាច់​​បញ្ជូន​ទៅ​ឃុំឃាំង​នោះ​ទេ​ តែ​ត្រូវ​បំពេញ​កាតព្វកិច្ច​សង្គម​ជំនួស​វិញ​ក្រោម​​ការ​ត្រួត​ពិនិត្យ​ពី​ព្រះរាជអាជ្ញា។​ កាំភ្លើង​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​​ នៅ​ពេល​ដែល​បងប្រុស​របស់​ Messi ជិះ​ទូក​ហើយ​ជួប​គ្រោះ​ថ្នាក់​បុក​ច្រាំង​ទន្លេ Parana។

បុរស​វ័យ​៣៥​ឆ្នាំ​កាល​ណោះ​បាន​​របួស​ចាក់​ឆ្អឹង​ថ្គាម​ហើយ​ត្រូវ​ឃាត់​ខ្លួន​ និង​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៃ​ខេត្ត Santa Fe ស្ថិត​ក្នុង​ប្រទេស​អាហ្សង់ទីន​។​ ទោះ​ជា​ Matias Messi បដិសេធ​ថា​​មិន​បាន​កាន់កាប់​កាំភ្លើង​តែ​យ៉ាង​ណា​ពេល​នេះ​តុលាការ​បាន​កាត់​ទោស​រួច​ហើយ​ ដោយ​រូប​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំ​មើល​២​ឆ្នាំ​កន្លះ​ដើម្បី​កែ​ខ្លួន៕ ​

ប្រភព៖ ESPN FC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់