• 2018-08-17 00:23:00
  • កីឡា​ផ្សេង​ៗ

យុវជន​តេក្វាន់ដូ ITF ​ចេញ​ប្រកួត​ក្រៅ​ប្រទេស​លើក​ទី១​ មាន​ទំនុក​ចិត្ត​ខ្លាំង​

  • 2018-08-17 00:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រយុទ្ធ​វ័យ​ក្មេង​របស់​កម្ពុជា​ខាង​កីឡា​តេក្វាន់ដូ​-ITF​ ៣រូប​ ហាក់​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​នៅ​កម្រិត​លំដាប់​ពិភពលោក​ឯប្រទេស​បេឡារូស​ នា​ចុង​ខែ​សីហា​ ២០១៨​នេះ​ បើ​ទោះ​ជា​ការ​ចេញ​ទៅប្រកួត​ក្រៅ​ប្រទេស​លើក​ដំបូង​ក៏​ដោយ។​

យុវជនទាំង៣នាក់

ប្អូន​ប្រុស​ បួន​ ចាន់ថារ៉ាត់​ មាន​អាយុ​ ១៥ឆ្នាំ​ នឹង​ប្រកួត​លើ​៣​វិញ្ញាសា​ ប្រយុទ្ធ​ទម្ងន់​ ៤៥​គីឡូក្រាម​ ប្ចេកទេស​ពិសេស​ រួម​ទាំង​សម្ដែង​មេគុន។​ កីឡាករ​រូប​នេះ​ហ្វឹកហាត់​តេក្វាន់ដូ-ITF​ អស់​រយៈពេល​ប្រហែល​ ៣ឆ្នាំ​មក​ហើយ​ ក្នុង​ចំណោម​វិញ្ញាសា​ទាំង​នេះ​ សង្ឃឹម​ខ្ពស់​ថា​ធ្វើ​បាន​ល្អ​ជាង​គេ​វិញ្ញាសា​ប្រយុទ្ធ​ និង​មេគុន​ជា​ក្រុម។​

ឯកឧត្ដម​ កែវ​ រ៉េមី ប្រធាន​សហព័ន្ធ​

យុវជន​វ័យ​ សេង​ ម៉េងហៀង​ អាយុ​ ១៧​ឆ្នាំ​ ចូល​ហ្វឹកហាត់​កីឡា​ខាង​លើ​នេះ​ប្រហែល​៣ឆ្នាំ​មក​ហើយ​ ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក​(យុវជន)​នៅ​ប្រទេស​បេឡារូស​នេះ​ លេង​៤​វិញ្ញាសា​ ប្រយុទ្ធ​ កត្តា​ជា​ក្រុម​ បច្ចេកទេស​ពិសេស​ជា​ក្រុម​ និង​សម្ដែង។​ ចំពោះ​វិញ្ញាសា​ប្រយុទ្ធ​កីឡាករ​រូប​នេះ​នឹង​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​

កីឡាករទាំង៧នាក់ដែលត្រូវចេញទៅ

ឆឹង​ វណ្ណនូ​ មាន​វ័យ​១៧​ឆ្នាំ​ កីឡាករ​តេក្វាន់ដូ​-ITF​ ម្នាក់​នេះ​នឹង​ត្រូវ​លេង​វិញ្ញាសា​ ប្រយុទ្ធ​ឯកត្តជន​ ប្រយុទ្ធ​ជា​ក្រុម​ និង​បច្ចេកទេស​ពិសេស​ជា​ក្រុម។​ គិត​មក​ដល់​ពេល​នេះ​ យុវជន​ថ្នាល​ជម្រើស​ជាតិ​រូប​នេះ​ហ្វឹកហាត់​ត្រៀម​បាន​ប្រហែល​២​ផង​ដែរ​ ហើយ​វិញ្ញាសា​ដែល​ទុក​ចិត្ត​ជាង​គេ​គឺ​ប្រយុទ្ធ​ និង​បច្ចេកទេស​ពិសេស។​

ទិដ្ឋភាពថតរូបជុំគ្នា

យុវជន​ថ្នាល​តេក្វាន់ដូ​-ITF​ របស់​កម្ពុជា​ ៧​រូប​ នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា​នា​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ជើង​ឯក​ពិភពលោក​(យុវជន)​នៅ​ប្រទេស​បេឡារូស។​ ពួកគេ​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៧​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់