• 2018-08-16 23:14:00
  • កីឡា​ផ្សេង​ៗ

ឃើញ​​ប្រវត្តិ​ ម៉ីន មូស្តាន​ និង សាលី អ៊ូមើត​ ពិត​ជា​គួរ​ឲ្យ​សរសើរ​​​

  • 2018-08-16 23:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​​បញ្ជូន​​គ្រូ​បង្វឹក​១​នាក់​ និង​កីឡាករ​២​នាក់​ទៅ​ប្រកួត​​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នៅ​ឥណ្ឌូណេស៊ី។ គ្រូ​បង្វឹក​លោក​ Talakouras Chris ជន​ជាតិ​​អូស្ត្រាលី​ ។ កីឡាករ​ សាលី អ៊ូមើត​ កើត​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៩២​នៅ​ស្រុក មេមត់ ខេត្ត​ត្បូង​ឃ្មុំ។ ​កីឡាករ​ ម៉ឺន មូស្តាន កើត​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​១៩៩៥ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ។

ក្រុម​កីឡា​ម៉ូតូ​ទឹក​កម្ពុជា

រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ កីឡាករ​ទាំង​ពីរ​នាក់​លេច​ធ្លោ​ឆាក​អន្តរជាតិ​ និង​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កម្រិត​តំបន់​ និង​ពិភព​លោក។

ប្រវត្តិ​កីឡាករ​ទាំង​ពីរ​នាក់

កីឡាករ​ សាលី អ៊ូមើត​ ​ឈ្នះ​ការ​ប្រកួត​កន្លង​មក​​​

ការ​ប្រកួត​ជើង​ឯក​ Thailand Tour

  • ឆ្នាំ​ ២០០៩៖ ​លេខ​១​ចំនួន​២​វិញ្ញាសា​ Beginner Ski 2 Stroke Stock និង​ Novice Ski 2 Stroke Stock​ ​​
  • ឆ្នាំ ​២០១០៖ លេខ​១​ចំនួន​២​វិញ្ញាសា​ Novive Ski 2 Stroke Stock និង​ Amature Ski Limited​
  • ឆ្នាំ​ ២០១១៖ លេខ​១​ចំនួន​២​វិញ្ញាសា​ Amature Ski Limited និង​ Novice Runabout 4 Stroke Stock​
  • ឆ្នាំ​ ២០១២៖ លេខ​១​ចំនួន​២​វិញ្ញាសា​​​ Expert Runabout Limited និង​ Runabout Open

ការ​ប្រកួត​ជើង​ឯក​ Malaysia Jet Ski នៅ​ប្រទេស​ម៉ាឡេស៊ី​​

  • ឆ្នាំ​២០១០៖ លេខ​១​​វិញ្ញាសា​ Novice Runabout 4 Stroke Stock

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ World Champion Lake Havasu Arizona នៅ​សហរដ្ឋ​អាមេរិក​​

  • ឆ្នាំ​ ២០១១៖ ​លេខ​១​​ចំនួន​២​វិញ្ញាសា​ Novice Runabout 4 Strocke Stock និង​ Expert Ski Open និង​​លេខ​៣ វិញ្ញាសា​ Amateur Runabout Limited។​
  • ឆ្នាំ ​២០១២៖​ ​លេខ​១ វិញ្ញាសា​​ Amateur Runabout Limited
  • ឆ្នាំ​ ២០១៣៖ លេខ​១​ចំនួន​៣​វិញ្ញាសា ​ Pro Am Ski Stock, Pro Am Ski Limited និង​ Expert Ski Open

ការ​ប្រកួត​ពាន​រង្វាន់​ស្តេច​ថៃ​ King's Cup Jet Ski World Cup​

  • -ឆ្នាំ​ ២០១០​៖ លេខ​១​ចំនួន​២​វិញ្ញាសា​ Novice 2 Stroke Stock, Beginner Ski 2 Stroke Stock​
  • ឆ្នាំ​ ២០១១៖ លេខ​១​ចំនួន​៣​វិញ្ញាសា​ Novice Ski 2 Strock Stock, Amateur Ski Limited និង​ Amateur Runabout Limited​​
  • ឆ្នាំ​ ២០១៣៖លេខ​១​​​វិញ្ញាសា​ Pro Am Ski Open

កីឡាករ​​​ ម៉ឺន មូស្តាន ឈុ្នះ​ការ​ប្រកួត​កន្លង​មក​​

ការ​ប្រកួត​ពាន​រង្វាន់​ស្តេច​ថៃ​ King's Cup Jet Ski World Cup​

  • ឆ្នាំ​ ២០១៣​​៖ លេខ​១​វិញ្ញាសា​ Novice Ski Stock និង​លេខ​៣​វិញ្ញាសា​ Novic Ski 2 Strocke Stock
  • ឆ្នាំ​ ២០១៤៖ លេខ​៣​ វិញ្ញាសា​ Amateur Ski Limited​
  • ឆ្នាំ​ ២០១៥៖ ​លេខ​១ វិញ្ញាសា​ Novice Ski Stock និង​លេខ​៣ វិញ្ញាសា​ Amateur Ski Limited​
  • ឆ្នាំ​ ២០១៦៖ លេខ​៣ វិញ្ញាសា Amateur Ski 2 Strocke Stock និង​លេខ​៥​ Amateur Ski Limited​
  • ឆ្នាំ​ ២០១៧៖ ​លេខ​១​ ចំនួន​ ២​វិញ្ញាសា​គឺ​ Amateur Ski 1500 Stock និង​ Amateur Ski Limited

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ World Champion Lake Havasu Arizona នៅ​សហរដ្ឋ​អាមេរិក​​

  • ឆ្នាំ ២០១៣៖​ លេខ​១ វិញ្ញាសា​ Novice Ski Limited

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់