• 2018-08-16 02:28:23
  • កីឡា​ផ្សេង​ៗ

ស្រួង ភាវី ប្ដេជ្ញា​លើក​ទង់​ជាតិ​ខ្មែរ​​ក្នុង​ព្រឹត្តិការណ៍​​​ស្នូកឃ័រ​ពិភព​លោក

  • 2018-08-16 02:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​ប៊ីយ៉ា​ និង​ស្នូកឃ័រ​កម្ពុជា ស្រួង ភាវី ​បាន​ប្ដេជ្ញា​ចិត្ត​យក​ឲ្យ​បាន​លទ្ធផល​ល្អ​ណា​មួយ ដើម្បី​ឲ្យ​ពិភព​លោក​បាន​ឃើញ​ទង់ជាតិ​ខ្មែរ​បង្ហោះ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស្នូកឃ័រ​ពិភព​លោក​នៅ​​​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ឆ្នាំ​២០១៨​ នៅ​ប្រទេស​ទួរគី។

ស្រួង ភាវី

​​​​​​​កីឡា​ការិនី​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ ​មាន​ក្ដី​ស្រមៃ​ចង់​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ជា​យូរ​មក​​ហើយ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ភាវី ​ក៏​បាន​​ទទួល​សិទ្ធ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ។

​ក្រោយ​មាន​ឈ្មោះ​បាន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​កម្មវិធី​ពិភព​លោក​ខាង​លើ ​​កីឡាករ​ការិនី​ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ទៅ​កូរ៉េ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​គឺ​ចង់​បង្ហូត​ទង់​ជាតិ​ខ្មែរ​នៅ​ចំ​កណ្ដាល​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក។ ដោយ​ឡែក​សម្រាប់​ឲ្យ​កាស​ក្នុង​ការ​បាន​ទៅ​ចូល​រួម​លើក​ដំបូង​​ក្នុង​កម្មវិធី​ពិភព​លោក​តំណាង​ឲ្យ​កម្ពុជា​​​លើក​​នេះ ភាវី ​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​បង្ហូត​ទង់​ជាតិ​ខ្មែរ​ក្នុង​កម្មវិធី​ខាង​លើ​​ ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន។

​ភាវី ​បន្ថែម​ទៀត​ថា ខ្លួន​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​ខាង​លើ តំណាង​ឲ្យ​កម្ពុជា។ ស្រួង ភាវី ជា​ជើង​ខ្លាំង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ប្រចាំ​នៅ​ប្រទេស​កូរ៉េ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់