• 2018-08-16 01:01:28
  • ព័ត៌មាន

Real ចាប់​ផ្ដើម​ជីវិត​គ្មាន​ Ronaldo ជាមួយ​បរាជ័យ​នៅ Super Cup

  • 2018-08-16 01:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​គ្មាន​ Cristiano Ronaldo និង​ Zinedine Zidane ជា​មួយ​នឹង​បរាជ័យ​ ៤​ទល់​នឹង​២​នៅ Uefa Super Cup ក្រោម​ថ្វី​ជើង​ Atletico Madrid។

គ្រាប់​ជ័យ​ជម្នះ​របស់​ Atletico ២​គ្រាប់​កើត​ឡើង​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Koke និង​ Saul ក្រោយ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ ២-២ នៅ​៩០​នាទី។

មុន​ការ​ថែម​ម៉ោង​នេះ​​ Real Madrid ជា​ជើង​ឯក​ UEFA Champions League ស៊ុត​បាន​២​គ្រាប់​នៅ​នាទី ២៧​ជា​ការ​តែត​បញ្ចូល​ទី​របស់​ Karim Benzema បញ្ជូន​ឲ្យ​ដោយ​ Gareth Bale ដោយ​ឡែក​១​គ្រាប់​ទៀត​គឺ​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ប្រធាន​ក្រុម​ Sergio Ramos។

ដោយ​ឡែក​ Atletico វិញ​គ្រាប់​​ទាំង​ពីរ​របស់​ពួក​គេ​សុទ្ធ​ជា​គុណ​សម្បត្តិ​របស់​ខ្សែ​ប្រយុទ្ធ​ Diego Costa នៅ​នាទី​ ទី​១​ និង​​៧៩៕

អត្ថបទ៖ វិរ័ត្ន

មតិយោបល់